
TNAOT News
· 06-26
សម្តេចតេជោ ក្លាយជាអគ្គភស្តុភាជាន់ខ្ពស់ដឹកនាំកងទ័ពដែលកំពុងឈរជើងជួរមុខព្រំដែនកម្ពុជា-ថៃ
#ព្រះរាជាណាចក្រកម្ពុជា# #BREAKING NEWS# #ប្រធានព្រឹទ្ធសភា# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #សម្តេចតេជោ ហ៊ុនសែន# #ព័ត៌មានសង្គម#
2766
សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសទទួលតួនាទីជាអគ្គភស្តុភាជាន់ខ្ពស់ ដើម្បីដឹកនាំនិងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរជើងជួរមុខតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
នេះបើតាមលោក ជា ធីរឹទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មាន ក្រោយពីសម្តេចបានអញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅ ទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះដែរ សម្តេចបានចេញបញ្ជាឱ្យកងកម្លាំងទាំងអស់ ត្រៀមជានិច្ច និងកុំខ្លាចសត្រូវ។ ហើយអ្វីដែលកម្ពុជាចង់បាន គឺដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពទៅតាមនិយាម ឬច្បាប់អន្តរជាតិ ដែលជាជំហររបស់កម្ពុជាដែលចង់បាន និងចង់ឃើញការដោះស្រាយដោយតុលាការអន្តរជាតិផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

ចូលឆ្នាំបែបណា ទើបសប្បាយរីករាយ?

យោបល់ទាំងអស់ (0)