
TNAOT News
· 07-02
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បញ្ជាក់ថាមិនបានបញ្ឈប់លោក ទ្រី ស៊ីថេងពីតួនាទីមើលថែទាំដំរីឡាក់គីនោះទេ
#ក្រសួងកសិកម្ម# #NEW NEWS# #សត្វដំរី# #សង្គម# #អង្គការសម្ព័ន្ធមិត្តសត្វព្រៃ# #សួនសត្វភ្នំតាម៉ៅ# #ព័ត៌មានសង្គម#
2346
ក្រោយពីមានការផ្ទុះវីដេអូដំរីឡាក់គី ត្រូវឃ្លាតឆ្ងាយពី លោក ទ្រី ស៊ីថេង ជាអ្នកមើលថែសត្វដំរីនៅភ្នំតាម៉ៅ ដែលត្រូវលាឈប់ពីការងារដោយសារបញ្ហាទំនាស់ផ្ទៃក្នុងនៅអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមានអ្នកទស្សនារាប់លាននាក់រួចមក នាព្រឹកថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចេញសេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ។ជាមួយគ្នានេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអះអាងបញ្ជាក់ថា លោក ទ្រី ស៊ីថេង បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង ដោយលាឈប់ពីការងារចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥ តទៅ ពោល គឺលោកមិនត្រូវបានគេបញ្ឈប់ ឬក៏ស្នើសុំឱ្យលាលែងពីការងារនោះឡើយ។
នៅភ្នំតាម៉ៅ ការផ្តល់ចំណី និងការថែទាំសត្វ មិនថាសត្វដំរី ឬសត្វផ្សេងៗទៀតនោះទេ គឺនៅតែបន្តផ្តល់ និងថែទាំជាប្រចាំតាមធម្មតា ខណៈបច្ចុប្បន្ននេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃចំណាយប្រាក់ជាង ១,៥០០០ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់តែចំណីសត្វប៉ុណ្ណោះនៅភ្នំតាម៉ៅ។អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្តេជ្ញាចិត្តរក្សាសុខុមាលភាពរបស់សត្វដំរីទាំងអស់ដែលកំពុងរស់នៅភ្នំតាម៉ៅ ដោយធ្វើការសហការដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យ៉ាងណាមិញ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប្រកាសនឹងទទួលជួបលោក ទ្រី ស៊ីថេង (អ្នកមើលថែ សត្វដំរី ឡាក់គី) នាថ្ងៃស្អែក ទី៣ ខែកក្កដា ដើម្បីជួយរកដំណោះស្រាយផងដែរ។
សូមបញ្ជាក់ថា លោក ទ្រី ស៊ីថេង មានស្រុកកំណើតនៅឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ បុរសវ័យជាង៤០ឆ្នាំរូបនេះ បានចូលបម្រើការងារជាបុគ្គលិកសួនសត្វភ្នំតាម៉ៅ នៅឆ្នាំ១៩៩៥ ហើយទទួលបានឱកាសថែទាំ និងបង្ហាត់បង្រៀនដំរីឡាក់គី នៅឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០២៥៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
អូនតា លេខកូដ63230368
· 07-02
👍👍👍
Luis Kom
· 07-02
👍
- 1
ទៅកាន់