
TNAOT News
· 07-11
ចិនកាត់ទោសឧក្រិដ្ឋជន ២១នាក់ ពាក់ព័ន្ធនឹងករណីក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា
#ឧក្រិដ្ឋកម្ម# #NEW NEWS# #សន្តិសុខសាធារណៈ# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #អាជ្ញាធរចិន#
2674
យោងតាមច្បាប់របស់ប្រទេសចិន ប្រទេសចិនបានចោទប្រកាន់សមាជិកសំខាន់ៗចំនួន ២១នាក់នៃក្រុមឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដែលប្រតិបត្តិការនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា លើបទចោទប្រកាន់ជាច្រើន រួមមានការក្លែងបន្លំ ប្រតិបត្តិការកាស៊ីណូ ឃាតកម្មដោយចេតនា ការផលិតគ្រឿងញៀន និងបទល្មើសផ្សេងទៀតដែលផ្តោតលើជនស៊ីវិលនៅក្នុងប្រទេសចិន។យោងតាមអាជ្ញាធរសន្តិសុខសាធារណៈរបស់ប្រទេសចិន ក្រុមឧក្រិដ្ឋជននេះត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងសកម្មភាព ដែលនាំទៅដល់ការស្លាប់របស់ពលរដ្ឋចិនចំនួនប្រាំមួយនាក់ និងត្រូវបានគេរកឃើញថាជាប់ពាក់ព័ន្ធនឹងករណីក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណិតជាង ៣១,០០០ករណី ដែលគិតជាទឹកប្រាក់គឺលើសពី ១.៤៨ពាន់លានដុល្លារអាម៉េរិក។
បន្ថែមពីនេះ អាជ្ញាធរសន្តិសុខសាធារណៈរបស់ប្រទេសចិន ក៏បានស៊ើបអង្កេតរកឃើញថាក្រុមឧក្រិដ្ឋជនដ៏សំខាន់នេះ មានពាក់ព័ន្ធនឹងការផលិត ក៏ដូចជាជួញដូរថ្នាំញៀនខុសច្បាប់ប្រមាណជាង ១១តោនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
សហ្វីយ៉ា កំពូលស្នេហ៍
· 07-11
ពិតជាមិនធម្មតាមែន។
- 1
ទៅកាន់