
TNAOT News
· 07-13
បទល្មើសនេសាទ ត្រូវបានថមថយច្រើន ក្នុងភូមិសាស្រ្តបឹងទន្លេសាប ចំនួន ៣ខេត្ត
#បទល្មើសនេសាទ# #NEW NEWS# #សង្គម# #ខេត្តពោធិ៍សាត់# #ព័ត៌មានសង្គម# #បឹងទន្លេសាប# #ខេត្តកំពង់ឆ្នាំង#
2489
បទល្មើសនេសាទ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ត្រូវបានវាយតម្លៃថាត្រូវបានថមថយច្រើន ដូចជារបាំងសាច់អួនជាទូទៅប្រជានេសាទបានអនុវត្តបានល្អទៅតាមគោលការណ៍ដែលបានផ្សព្វផ្សាយ ក្នុងរដូវបិទនេសាទនេះ។ ចំពោះបទល្មើសទ្រង់ទ្រាយធំ ដូចជា អួនទឹកសាប (យាំងកាវ) ឈិបយន្ត ពុំមានការកើតឡើយទេ។ នេះបើតាមការលើកឡើងក្រោយពី ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកងកម្លាំងយោធភូមិភាគ៥ និងក្រុមអអន្តរាគមន៍បង្រ្កាបបទល្មើសជ្រោយស្តី បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទូទៅនៃដែននេសាទក្នុងភូមិសាស្រ្តបឹងទន្លេសាប នៅខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៥។
ដោយឡែក ភូមិសាស្រ្តខេត្តកំពង់ធំ នៅក្នុងឃុំផាត់សណ្តាយចំពោះរបាំងលបណរ៉ាវប្រជានេសាទ បានអនុវត្តក្រឡារបាំងត្រឹមត្រូវល្អគឺ០៣សង់ទីម៉ែត្រ តែលប/លូមួយចំនួននៅប្រើក្រឡាញឹកចន្លោះពី២-២,៥សង់ទីម៉ែត្រ រីឯរបាំងមានប្រវែងលើសពី១៥០ម៉ែត្របន្តិចបន្ទួច ហើយឯកឧត្តមបានក្រើនរំលឹកដល់ប្រជានេសាទ ឱ្យធ្វើការផ្លាស់ប្តូរ និងកាត់តម្រឹមខ្លួនឯងឱ្យបានឆាប់រហ័យចៀសវាងមានការរុះរើ និងកាប់បំផ្លាញចោលពីអាជ្ញាធរមានសមត្ថកិច្ច។ រីឯភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ចាប់ពីឃុំឆ្នុកទ្រូរហូតដល់ក្រុងកំពង់ឆ្នាំង ពុំប្រទះឃើញការនេសាទដោយបើឧបករណ៍ខុសច្បាប់គួរឱ្យកត់សម្គាល់ឡើយ។
ជាទីបញ្ចប់ ឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងចម្រុះដែលបានសហការយ៉ាងល្អជាមួយមន្រ្តីជំនាញ ដោយបានទប់ស្កាត់បទល្មើសជលផលយ៉ាងសកម្ម ប្រកបដោយជោគជ័យ និងសំណូមពរឱ្យមានការសហការឱ្យកាន់តែជិតស្និតបន្ថែមទៀតក្នុងការអនុវត្តភារកិច្ចដើម្បីជួយអភិរក្ស និងអភិវឌ្ឍធនធានជលផលនៅបឹងទន្លេសាប ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (3)
កូដណែនាំ 91815366
· 07-14
👍👍
កូដណែនាំ 91815366
· 07-14
😲😲
សហ្វីយ៉ា កំពូលស្នេហ៍
· 07-13
😯😯😯😯
- 1
ទៅកាន់