បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-15

ប្រទេសកម្ពុជា នៅតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរបារាំង

#ប្រទេសកម្ពុជា# #អ្នកទេសចរណ៍# #ភ្ញៀវទេសចរ# #NEW NEWS# #បារាំង# #សង្គម# #ព័ត៌មានសង្គម#

2581

តបតាមការអញ្ជើញពីស្ថានទូតបារាំងប្រចាំកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរទិវាបុណ្យជាតិនៃប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះក្រោមអធិបតីភាពរបស់ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ប្រទេស និងប្រជាជនបារាំង តែងតែប្រារព្ធបុណ្យជាតិរៀងរាល់ថ្ងៃទី១៤ ខែកក្កដា នៃឆ្នាំនីមួយៗ ដើម្បីរំលឹកពីជ័យជម្នះរបស់ប្រជាជនក្នុងការដណ្តើមគុក Bastille ដែលជានិមត្តិរូបរបបរាជានិយមនាសម័យកាលនោះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ និងជាការរំលឹកពីការរួបរួមគ្នាជាធ្លុងមួយនៃប្រជាជនបារាំង។

ជារួម តាមរយៈប្រវត្តិសាស្រ្តរួមគ្នាជាងមួយសតវត្សរវាងកម្ពុជា និងបារាំង និងទំនាក់ទំនងមិត្តភាពដ៏ល្អរហូតមក ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរបារាំងចំនួនជិត ១សែននាក់ នៅឆ្នាំ២០២៤ ហើយក្នុងរយៈពេល ៦ខែដើម ឆ្នាំ២០២៥នេះ បានចំនួនប្រមាណ ៧៥.០០០នាក់ កើនជិត១៤%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

អូនតា លេខកូដ63230368

· 07-15

👍👍

Chen Lyhot 460633

· 07-15

👍👍

love nawil

· 07-15

😘

  • 1
ទៅកាន់

ការណែនាំពិសេស