
TNAOT News
· 07-16
មន្ទីរពេទ្យគន្ធបុប្ផា ប្រើរយៈពេល ២៥ថ្ងៃ ជួយសង្រ្គោះជីវិតកុមារីអាយុ ២ឆ្នាំម្នាក់ ត្រូវសត្វឪម៉ាល់ទិចដោយជោគជ័យ
#NEW NEWS# #មន្ទីរពេទ្យគន្ធបុប្ផា# #Dr. Beat Richner# #សង្គម# #ព័ត៌មានសង្គម#
2668
មន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្រ្គោះជីវិតកុមារីតូចអាយុ២ឆ្នាំ មកពីខេត្តកំពត មានជំងឺខ្សោយតម្រងនោមស្រួចស្រាវយ៉ាងធ្ងន់ធ្ងរបំផុត បណ្ដាលមកពីពឹសឪម៉ាល់ទិចនាងចំនួន ២០មេ ដោយជោគជ័យ ប្រើរយៈពេល ២៥ថ្ងៃ ដែលនេះក៏ជាសារដាស់តឿនមួយទៅកាន់អាណាព្យាបាលគ្រប់រូបគួរតែបង្កើនការប្រុងប្រយ័ត្ន និងមើលថែការពារកូនចៅមិនត្រូវប្រហែសឲ្យសោះ ព្រោះវាអាចនឹងប្រឈមមុខនៅបញ្ហាគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។
នេះបើយោងតាមការបង្ហោះរបស់ Dr. Beat Richner បានបញ្ជាក់ពីដំណើរការនៃការព្យាបាលបែបនេះថា៖ «កុមារីតូចអាយុ២ឆ្នាំកន្លះរូបនេះមានជំងឺខ្សោយតម្រងនោមស្រួចស្រាវយ៉ាងធ្ងន់ធ្ងរបំផុត បណ្ដាលមកពីពិសឪម៉ាល់ ដែលបានទិចនាងចំនួន២០មេ តម្រងនោមទាំងពីររបស់នាង ឈប់ដំណើរការទាំងស្រុង និងគ្មានទឹកនោម បណ្តាលឲ្យសន្លប់និងដកដង្ហើមលែងបាន នាងត្រូវបានថែទាំព្យាបាលសង្រ្គោះអស់យ:ពេល២៥ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម និងលាងឈាមតាមស្រោមពោះវៀន១៥ថ្ងៃ មកទល់ពេលនេះបានជាសះស្បើយនិងបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម សូមកោតសរសើរនិងអរគុណ ដល់ក្រុមគ្រូពេទ្យសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបានជួយសង្រ្គោជីវិតមួយនេះ»។
គួរបញ្ជាក់ផងដែរថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើងផងដែរ៕ អត្ថបទដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
ទូច បូយឿន
· 07-17
🤗🤗
សហ្វីយ៉ា កំពូលស្នេហ៍
· 07-16
😯😯😯😯
- 1
ទៅកាន់