
TNAOT News
· 07-19
អាជ្ញាធរមីន ច្រានចោលក្រោយសារព័ត៌មានថៃចោទប្រកាន់ថាកម្ពុជាបានបង្កប់មីនថ្មី
#ប្រទេសកម្ពុជា# #អ្នកសារព័ត៌មាន# #ប្រទេសថៃ# #NEW NEWS# #មីន# #សង្គម# #អាជ្ញាធរមីន# #ព័ត៌មានសង្គម#
2993
ថ្មីៗនេះមានសារព័ត៌មានរបស់ថៃមួយចំនួនរួមមាន The Nation, Bangkok Post, និង Khaosod English បានដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់ថៃ និងចុះផ្សាយអំពី ទាហានថៃបីនាក់ រងគ្រោះថ្នាក់ដោយសារមីន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចកូអរដោន WA 220 861 (បញ្ជាក់ដោយភាគីថៃ) ស្ថិតក្នុងតំបន់មុំបី។ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន បានបញ្ជាក់ថា ការចុះផ្សាយនោះ មានចេតនាចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ថាកម្ពុជាបានដាក់មីនថ្មី។ ក្នុងន័យនេះ អាជ្ញាធរមីន សូមធ្វើការបញ្ជាក់ជូន ដូចខាងក្រោម៖
១. អាជ្ញាធរមីនសូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះខ្លឹមសារព័ត៌មានដែលបានចុះផ្សាយ ដោយមានចេតនាចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី។, ២. កម្ពុជា ជាប្រទេសធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហេតុនេះ កម្ពុជាថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ ការផលិត និងការរក្សាទុកគ្រាប់មីន ហើយក៏សូមចូលរួមសោកស្តាយ ចំពោះរាល់សោកនាដកម្ម ដែលបង្កឡើងដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម មិនថានៅទីណា ឬចំពោះជាតិសាសន៍ណាឡើយ។
៣.កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្តី និងជា «បិតាសន្តិភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្តេជ្ញាចិត្ត ចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យ ពិភពលោកមួយដែលគ្មានមី ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយ អាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមិនមានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម។, ៤. កម្ពុជា ជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក៏ដូចជាបទដ្ឋាន និងស្មារតីអនុសញ្ញាយ៉ាងខ្ជាប់ខ្ជួន។៥. ពាក់ព័ន្ធនឹងឧប្បត្តិហេតុ ទាហានថៃរងគ្រោះដោយសារមីននេះ កម្ពុជាប្រកាន់ខ្ជាប់នូវតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងគោរពតាមកាតព្វកិច្ចអន្តរជាតិ ក្នុងន័យនេះ កម្ពុជា រំពឹងថា រាល់ការសន្និដ្ឋាន ឬការចោទប្រកាន់ណាមួយ ពាក់ព័ន្ធទៅនឹងឧប្បត្តិហេតុនេះ ត្រូវឆ្លងកាត់ការស៊ើបអង្កេតច្បាស់លាស់ មានភស្តុតាងគ្រប់គ្រាន់ មានភាពពិតប្រាកដ ចៀសវាងការប៉ាន់ស្មាន ឬការចោទប្រកាន់ដោយមិន សមហេតុផល និងគ្មានមូលដ្ឋានជាក់លាក់។ ៦. ជាចុងក្រោយ អាជ្ញាធរមីន សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ របស់សារព័ត៌មានថៃមួយចំនួន និងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចៀសវាងការសន្និដ្ឋាន ឬការចោទ ប្រកាន់ណាមួយ ដោយមិនទាន់ដឹងអំពីការពិត ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ក្នុងការស៊ើបអង្កេត លើឧប្បត្តិហេតុនេះ ហើយរក្សាឱ្យបាននូវស្មារតីមិត្តភាព សុវត្ថិភាព និងមិនចោទប្រកាន់គ្នាទៅវិញទៅមក ព្រោះថាសត្រូវពិតប្រាកដរបស់យើងទាំងអស់គ្នា គឺគ្រាប់មីនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (3)
vongny
· 07-20
🤣
សហ្វីយ៉ា កំពូលស្នេហ៍
· 07-19
ដាក់មីនខ្លួនឯងជាន់ខ្លួនឯងមកចោតគេអាចោលសៀម។
កូដណែនាំ 91815366
· 07-19
😂
- 1
ទៅកាន់