
TNAOT News
· 07-19
នាយកប្រតិបត្តិក្រុមហ៊ុនធំមួយ លួចបង្កាត់ភ្លើងស្នេហ៍ជាមួយ HR ត្រូវបែកធ្លាយកំឡុងពេលប្រគុំតន្ត្រីរបស់ Coldplay
#សាងស្នេហ៍# #NEW NEWS# #ព័ត៌មាន# #ប្រគុំតន្ត្រី# #នាយកប្រតិបត្តិ# #ព័ត៍មានអន្តរជាតិ#
2499
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើរឿងរ៉ាវរបស់នាយកប្រតិបត្តិក្រុមហ៊ុម Ai លោក Andy Byron ដែលរងភាពអាម៉ាស់ចំពោះមុខមហាជនពេញបណ្ដាញអ៊ីនធើណែត ដោយលួចមានទំនាក់ទំនងស្នេហាជាមួយនឹងបុគ្គលិកខ្លួន ដែលនាងជាប្រធានផ្នែកធនធានមនុស្ស (HR)ត្រូវបានបែកធ្លាយកំឡុងពេលប្រគុំតន្ត្រីរបស់ Coldplay នៅ Foxborough រដ្ឋ Massachusetts ។
នៅពេលដែល kiss cam ចាប់អារម្មណ៍លើ Byron និង Kristin Cabot ដែលកំពុងឈរអោបគ្នាយ៉ាងស្និតស្នាល អ្នកទាំងពីរបានដកខ្លួនចេញយ៉ាងលឿន ហើយគេចពីកាមេរ៉ា ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមហើយវីដេអូនេះត្រូវបានចែកចាយពេញបណ្តាញ TikTok និង X ដោយមានអ្នកចូលមើលរាប់សិបលានដង។
គួរបញ្ជាក់ផងដែរថា ទាំង Andy និង Kristin បានរៀបការ មានគ្រួសាររៀងៗរួចទៅហើយ។ ពួកគេមានទំនាក់ទំនងស្នេហាហើយបានទៅប្រគំតន្ត្រីជាមួយគ្នាប្រាប់ប្តីប្រពន្ធថាពួកគេកំពុងធ្វើដំណើរទៅធ្វើការ។ ក្រោយរឿងរ៉ាវរបស់ពួកគេត្រូវបានបែកធ្លាយពាសពេញបណ្តាញសង្គមនោះ គេកត់សម្គាល់ឃើញថាប្រពន្ធរបស់លោក Andy បានលុបនាមត្រកូលរបស់លោកនៅលើហ្វេសប៊ុកចោលផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
កូដណែនាំ 91815366
· 07-19
👍👍
- 1
ទៅកាន់