
TNAOT News
· 07-19
រដ្ឋាភិបាលកម្ពុជាច្រានចោលការផ្សព្វផ្សាយរបស់ថៃមួយចំនួន ពាក់ព័ន្ធនឹងគ្រាប់មីននៅតំបន់មុំបី
#ប្រទេសថៃ# #ការផ្សព្វផ្សាយ# #ព័ត៌មាន# #រដ្ឋាភិបាលកម្ពុជា# #ច្រានចោល# #ព័ត៍មានអន្តរជាតិ#
2967
ថ្ងៃទី១៩ ខែកក្កដា រដ្ឋាភិបាលកម្ពុជាបានផ្ញើលិខិតមួយច្បាប់ទៅអាជ្ញាធរថៃ ទាក់ទងនឹងការច្រានចោលរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួន ពាក់ព័ន្ធនឹងករណីទាហានថៃ៣នាក់រងរបួសដោយសារគ្រាប់មីននៅតំបន់ Mum Bay (Chong Bok) កាលពីថ្ងៃទី១៦ ខែកក្កដា។
ខ្លឹមសារមួយផ្នែកបានបញ្ជាក់ថា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ហើយបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចរបស់ខ្លួន រួមទាំងបទដ្ឋាន និងស្មារតីនៃអនុសញ្ញានេះ។
បន្ថែមលើនេះ ការិយាល័យសកម្មភាពកំចាត់មីន បដិសេធទាំងស្រុង និងច្រានចោលរាល់ការចោទប្រកាន់របស់បណ្តាញសារព័ត៌មានថៃមួយចំនួន និងសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ជៀសវាងការសន្មត់ ឬការចោទប្រកាន់ដោយមិនដឹងការពិត ជំរុញកិច្ចសហប្រតិបត្តិការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ និងរក្សាស្មារតីមិត្តភាព សន្តិសុខ និងមិនចោទប្រកាន់គ្នាទៅវិញទៅមក ព្រោះសត្រូវពិតប្រាកដរបស់យើងទាំងអស់គ្នាគឺគ្រាប់មីន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វិធីដោះស្រាយខ្យល់ស្ងួត ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់

ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក

អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

រឿង ឈ្លើង

យោបល់ទាំងអស់ (10)
មិត្ត1000331638
· 07-20
🥰🥰
Chhe seyhon
· 07-20
😍
សហ្វីយ៉ា កំពូលស្នេហ៍
· 07-20
👍👍👍
បងសុខ ត្បូងឃ្មុំ
· 07-20
😍😍
Pozz Chun
· 07-20
😍
មិត្ត1000332014
· 07-20
💎💎💎
មិត្ត1000332014
· 07-20
😅😅😅
Pha Srey
· 07-19
❤
Chen Lyhot 460633
· 07-19
👍👍👍
ចិន ឆាយលីហ៊ត072
· 07-19
👍👍👍
- 1
ទៅកាន់