
TNAOT News
· 07-20
កម្មវិធី«តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខរបស់យើង» មានអ្នកចូលរួមយ៉ាងច្រើនកុះករ
#ប្រជាជនកម្ពុជា# #វីរកងទ័ព# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#
5254
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ មហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ ក្នុងកម្មវិធី«តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខរបស់យើង» បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។
ហើយសម្តេចធិបតី ក៏បានលើកឡើងថា «នេះគឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរយ៉ាងរឹងមាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ»។
ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី បញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមរយៈ ១) យន្តការបច្ចេកទេសទ្វេភាគី ដោយគណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ (JBC) និង ២) យន្តការច្បាប់អន្តរជាតិ រួមទាំងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើសពីេនះ កម្ពុជា ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបដោយកងកម្លាំងប្រដាប់អាវុធ ក្នុងការករណីដែលមានការរំលោភបំពានដោយគគ្លើនលើដែនអធិបតេយ្យភាពកម្ពុជា ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។
ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជូនពរដល់កងកម្លាំងប្រដាប់អាវុធជួរមុខកម្ពុជា ទាំងខ្សែត្រៀម និងខ្សែគាំទ្រ ដែលបានគោរព និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់អគ្គបញ្ជាការ និងមេបញ្ជាការគ្រប់ជាន់ថ្នាក់ ហើយបងប្អូនកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវចងចាំជាក់ថា រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ គឺនៅជាមួយជួរមុខ និងបន្តគាំទ្រតាមគ្រប់មធ្យោបាយទាំងអស់ ជូនដល់ជួរមុខគ្រប់កាលៈទេសៈទាំងអស់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (18)
Lite210
· 07-21
😍😍
កាហ្វេ រ័ត្ន
· 07-21
join
Kboysloy
· 07-21
🥰🥰
Nark
· 07-20
😍😍😘💝
អូនតា លេខកូដ63230368
· 07-20
👍👍
ស៊ូសុ ភារិន
· 07-20
😍😍
ស៊ូសុ ភារិន
· 07-20
បាទសួរស្ដីបងៗ
កូដណែនាំ 91815366
· 07-20
👍👍
លី ផានី
· 07-20
😍
មនុស្សថ្មី060523241
· 07-20
ហយអូន
Popzone Asia
· 07-20
ច្រៀងហើយឈ្នះ
Pha Srey
· 07-20
❤❤❤
ុំឡាយ
· 07-20
🇰🇭🇰🇭💪💪♥️♥️🙏
- 1
ទៅកាន់