
TNAOT News
· 07-20
ឃាត់ខ្លួនជនជាតិចិន ២៨នាក់ ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងអគារលួចបើកអនឡាញខុសច្បាប់ ក្រុងប៉ោយប៉ែត
#NEW NEWS# #ក្រុងប៉ោយប៉ែត# #សង្គម# #ល្បែងអនឡាញខុសច្បាប់# #ព័ត៌មានសង្គម#
2747
កាលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងផែនជំនាញកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះបង្ក្រាបទីតាំងអគារលួចបើក អនឡាញខុសច្បាប់ ០១កន្លែង ឃាត់ខ្លួនជនជាតិចិន២៨នាក់ កុំព្យូទ័រ១៦គ្រឿង និងគ្រឿងញៀនមួយចំនួននៅខាងក្រោយបុរីសុខារេស៊ីដេន ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការឆែកឆេរ អគារមានកម្ពស់១១ជាន់ នៅបន្ទប់ជាន់ទី៨ និងទី១១ ដកហូតបានវត្ថុតាងដូចជា: កុំព្យូទ័រ១៦គ្រឿង,ទូរស័ព្ទ ៩៥គ្រឿង, ipad ១៦គ្រឿង, យកូម០៤គ្រឿង ,ខ្នោះដៃ១,ទូដែក១,ម៉ាស៊ីនព្រីន០៣,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង ,ប្រអប់ដាក់គ្រឿងញៀន០១,តុធ្វើការ១៨, ថ្នាំម៉្សៅសថ្លាសង្ស័យសារធាតុញៀនមួយចំនួនធំ,សម្លៀកបំពាក់ប៉ូលីសចិនមួយចំនួន។បច្ចុប្បន្នជនជាតិចិនទាំងនោះ កំពុងត្រូវបាននគរបាលធ្វើការសួនាំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់