បង្ហោះផ្សាយ

ខ្មែរ

Thea

· 2019-04-08

កាន់តែកៀកថ្ងៃសម្រាល ម៉ារីម៉ានិងស្វាមីដឹកដៃកូនស្រីថតរូបត្រៀមទទួលសមាជិកថ្មី

0

តារាសម្តែងស្រីលំដាប់កំពូលប្រចាំប្រទេសហ្វីលីពីន Marian Rivera ដែលគេតែងតែហៅថា ម៉ារីម៉ា កំពុងតែពរពោះកូនទី២នៅក្នុងផ្ទៃ និងកាន់តែកៀកជិតដល់ថ្ងៃសម្រាលហើយ។

ម៉ារីម៉ា ត្រូវគេបានគេចាត់ទុកថា ជាស្រ្តីដែលមានសំណាងបំផុត ដែលនាងត្រូវបានស្វាមីដ៏ល្អ លោក Dingdong Dantes ហៅ សូជីអូ តាមការពារនិងផ្ដល់ភាពកក់ក្ដៅដល់នាង និងកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ផងដែរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ម៉ារីម៉ា និងស្វាមី បាននាំកូនស្រី ទៅថតរូបជាលក្ខណៈគ្រួសារ បញ្ចេញក្បាលពោះ ខណៈកូនក្នុងផ្ទៃ កាន់តែជិតដល់ថ្ងៃសម្រាល។

ចំណែកឯកូននៅក្នុងផ្ទៃនាងគឺជាកូនប្រុស អ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំមើលសម្រស់កូនប្រុសរបស់នាង គួរឲ្យស្រលាញ់យ៉ាងណា បើឪពុកម្ដាយ ស្រស់ស្អាតនិងសង្ហា យ៉ាងនេះហើយ សម្រស់កូនក៏កាត់ឪពុកម្ដាយរបស់គេដែរ។

តាមរយៈរូបថតជាច្រើនសន្លឹកបានបង្ហាញថា គ្រួសារមួយនេះពិតជាមានសុភមង្គលយ៉ាងខ្លាំង តាមរយៈស្នាមញញឹមនិងភាពសប្បាយរីករាយរបស់ម៉ារីម៉ានិងស្វាមី ជាមួយកូនស្រីដ៏គួរឲ្យស្រលាញ់ុរបស់ពួកគេ៕

អត្ថបទដោយ៖ ប៊េលឡា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់