បង្ហោះផ្សាយ

ខ្មែរ

Nghia

· 2019-04-18

អ៊ីរ៉ង់បង្ហាញយន្តហោះចម្បាំងផលិតដោយខ្លួនឯង

0

រយៈពេលជាង៤០ឆ្នាំកន្លងមក ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ទទួលបានជោគជ័យ អ៊ីរ៉ង់ទទួលរងការដាក់ទណ្ឌកម្ម យ៉ាងតឹងតែងបំផុតពីអាមេរិក ។ ប៉ុន្តែទណ្ឌកម្មទាំងនោះមិនអាចរារាំងប្រទេសនេះអភិវឌ្ឍន៍សព្វាវុធ យន្តហោះចម្បាំងដោយបច្ចេកវិទ្យារបស់ខ្លួនផ្ទល់នោះឡើយ។

នៅថ្ងៃទី១៨ខែមេសា អ៊ីរ៉ង់បានបង្ហាញយន្តហោះចម្បាំងដ៏ទំនើបប្រភេទ Kowsar ផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ងផ្ទាល់។ ការបង្ហាញយន្តហោះដ៏ទំនើបរបស់ខ្លួន នៅក្នុងពេលធីព្យុហយាត្រា យោធាទ្រងទ្រាយធំរបស់ខ្លួន។

ប្រភេទយន្តហោះខាងលើ អ៊ីរ៉ង់ផលិត ដោយយកតាមគំរូយន្តហោះចម្បាំង F-5របស់អាមេរិក ។ អ៊ីរ៉ង់ មានយន្តហោះចម្បាំង F-5 តាំងពីមុនបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដោយពេលនោះអ៊ីរ៉ងនិងអាមេរិកមានទំនាក់ទំនងល្អប្រសើនិងគ្នា។

ខុសប្លែកពីយន្តហោះ F-5 របស់អាមេរិក យន្តហោះ HESA Kowsar របស់អ៊ីរ៉ង ផលិតតាមបច្ចេកវិទ្យាថ្មី ទំនើបជាងរបស់អាមេរិក ។

ក្រុមបច្ចេកវិទ្យាសព្វាវុធរបស់អ៊ីរ៉ង់ មានសម្ថភាពខ្ពស់ ដោយរយៈពេលកន្លងមក អ៊ីរ៉ង ផលិតបានយន្តហោះគ្មានមនុស្សបើក ដោយយកគំរូតាមយន្តហោះអាមេរិក ដែលខ្លួនបាញ់ទម្លាក់ នៅក្នុងទឹកដីរបស់ខ្លួន ពេលហោះសើបការណ៍ អ៊ីរ៉ង់ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស