
Nghia
· 2019-05-04
ខណ្ឌជ្រោយចង្វារកំពុងដើរតាមគម្រោងប្លង់មេរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាតំបន់លំនៅដ្ឋានទំនើប
0
ភ្នំពេញៈ ការអភិវឌ្ឍនៅខណ្ឌជ្រោយចង្វារ កំពុងតែបោះជំហ៊ានយ៉ាងលឿន និងដើរស្របតាមគម្រោងប្លង់មេរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលជម្រុញឱ្យខណ្ឌជ្រោយចង្វារនេះ ក្លាយទៅជាតំបន់លំនៅដ្ឋានកម្រិតជាន់ខ្ពស់ លំដាប់អភិជន ទំនើប ទាន់សម័យ ដែលមិនមានបណ្តុំរោងចក្រ សហគ្រាស ឬបណ្តុំឃ្លាំងនោះឡើយ។
តាមការព្យាការណ៍របស់របស់ក្រុមហ៊ុនជំនាញក្នុងការស្រាវជ្រាវ CBRE Cambodia កាលពីពេលកន្លងទៅបានបង្ហាញថា កាលពីត្រីមាសទីមួយនៃឆ្នាំ២០១៩ តំបន់ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងចំណោមខណ្ឌដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលមានចំនួនសំណង់បុរីលំនៅដ្ឋានច្រើនជាងគេ គឺខណ្ឌសែនសុខ ។ ប៉ុន្តែនៅត្រឹមប៉ុន្មានឆ្នាំក្រោយទៀត ខណ្ឌជ្រោយចង្វារ នឹងចូលខ្លួនមកប្រជែងយកតំណែងមួយនេះជាមិនខាន។
បើតាមការឱ្យដឹងពីសំណាក់មន្ត្រីជំនាញស្រាវជ្រាវ ផ្នែកអចលនទ្រព្យប្រចាំក្រុមហ៊ុន CBRE Cambodia កញ្ញា គឹម គិនកេសា បានប្រាប់តាមរយៈទូរស័ព្ទឱដឹងថា បច្ចុប្បន្ននេះមានគម្រោងបុរីចំនួន៨គម្រោង បានបញ្ចប់ការសាងសង់គម្រោងរបស់ខ្លួន ខណៈដែលមានគម្រោងជាច្រើនទៀតកំពុងតែសកម្មក្នុងការសាងសង់ ដែលនឹងបញ្ចប់គម្រោងនៅត្រឹមដំណាច់ឆ្នាំ២០២១ខាងមុខនេះ។
កញ្ញាបានបញ្ជាក់ថា “ជាក់ស្ដែងពេលនេះ គម្រោងបុរីចំនួន៨ បានបញ្ចប់ការសាងសង់ទាំងស្រុងរបស់ខ្លួនរួចហើយ ហើយនៅមានគម្រោងសាងសង់បុរីចំនួន៨ផ្សេងទៀតបាន និងកំពុងតែសម្រុកការសាងសង់បញ្ចប់គម្រោងរបស់ខ្លួនដែលយ៉ាងយូរបំផុត នៅត្រឹមដំណាច់ចុងឆ្នាំ២០២១ខាងមុខនេះ”។
បុរីដែលកំពុងតែសម្រុកការសាងសង់បញ្ចប់ គម្រោងនៅត្រឹមដំណាច់ឆ្នាំ២០២១ ខាងមុខនេះរួមមាន បុរី Orkide Villa , បុរី The Bontanic City, បុរី Peng Huoth The Star Munirah, បុរី The Phnom Penh Park, បុរី Chroy Changvar Commercial Center (by OCIC), បុរី Heang City, បុរី The Flora Phase 1 & 2, និង Chip Mong Parkland 6A បុរីមង្គលភ្នំពេញជាដើម។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីឈ្មោះ Khmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី បានក៏បានមានប្រសាសន៍ប្រាប់តាមរយៈទូរស័ព្ទផងដែរថា បច្ចុប្បន្នបន្ទាប់ពីក្រុងភ្នំពេញ ដែលជាទីក្រុងចាស់ ខណ្ឌជ្រោយចង្វារនេះហើយដែលជាតំបន់ ដែលមានសក្ដានុពល និងកំពុងទាក់ទាញការវិនិយោគច្រើន។លោកបន្តថា ជាក់ស្ដែងពេលនេះគឺមានគម្រោងសាងសង់ទីក្រុងរណបមួយចំនួនរួចទៅហើយ ដូចជាគម្រោងទីក្រុងរណបរបស់ក្រុមហ៊ុន OCIC និងទីក្រុងរណបរបស់ទីក្រុងលី យ៉ុងផាត់ រួមជាមួយនឹងភាពល្អប្រសើរដែលផ្លូវក្រវ៉ាត់ក្រុង ក៏ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារផងដែរ។
លោកឧកញ៉ាបានបន្តទៀតថា “តាមការព្យាករណ៍របស់ខ្ញុំ ក្រុងភ្នំពេញប្រៀបដូចជាក្រុងហុង ចំណែកឯតំបន់ជ្រោយចង្វារ ប្រៀបដូចជា តំបន់កៅលន់ យ៉ាងដូច្នោះ ព្រោះផ្អែកតាមសកម្មភាពពុះកញ្ជ្រោលលើការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ មិនយូរទៀតនោះទេ តំបន់ជ្រោយចង្វារនឹងបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនតាមរយៈវត្តមានសំណង់អគារពាណិជ្ជកម្មធំៗ បណ្តុំសំណង់សឡនៅដ្ឋានលំដាប់អភិជនព្រោងព្រាត ដែលខណ្ឌមួយចំនួនមិនអាចធ្វើបាននោះទេ ខណៈដែលតំបន់ជ្រោយចង្វារត្រូវបានអ្នកជំនាញប្រសិទ្ធិនាមឱ្យថា ជាទីក្រុងលំដាប់ទី២បន្ទាប់ទីក្រុងចាស់ រាជធានីភ្នំពេញ”។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភ័ក្តីធ្លាប់បានមានប្រសាសន៍ថា តំបន់ជ្រោយចង្វារត្រូវបានចាត់់ចូលជាតំបន់លំនៅដ្ឋាន នៅក្នុងផែនការអភិវឌ្ឍន៍ក្រុងភ្នំពេញឆ្នាំ២០១៥ ២០៣០ ដែលបានអនុម័តកាលពីឆ្នាំ២០១៥ដោយប្រមុខរដ្ឋាភិបាល។
លោកបន្តថា “វាស័ក្តិសមជាតំបន់លំនៅដ្ឋាន ដោយសារតំបន់់នេះមានទន្លេព័ទ្ឋជុំវិញ ដែលអំណោយផលដល់ការរស់នៅ ព្រោះមានខ្យល់អាកាសចេញចូលប្រកបដោយផាសុខភាព”។លោកបន្តថា “អាជ្ញាធរក្រុងនឹងមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាសវិនិយោគនៅតំបន់នេះទេ”៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

៥ ចំណុចដែលអាចជួយ “បុគ្គលិកការិយាល័យ” ឱ្យស្ថានភាពការងាររបស់ពួកគេប្រសើរឡើង

កាន់តែងាយស្រួល! ទេសចរម៉ាឡេស៊ីអាចទូទាត់ប្រាក់រៀលបាន ពេលមកលេងកម្ពុជាចាប់ពីពេលនេះតទៅ

ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ

យោបល់ទាំងអស់ (0)