
សុធា
· 2019-04-25
អ្នកចាំទី Thibaut Coutois នឹងទទួលបានឱកាសមួយលើកទៀត ដើម្បីសង្គ្រោះអាជីពរបស់ខ្លួននៅ Real Madrid
0
អ្នកចាំទី Thibaut Coutois នឹងទទួលបានឱកាសមួយលើកទៀត ដើម្បីសង្គ្រោះអាជីពរបស់ខ្លួននៅក្លឹប Real Madrid ។ អតីតអ្នកចាំទីក្លឹប Chelsea រូបនេះបានជួបបញ្ហាខកចិត្តនៅរដូវកាលដំបូងនៅពហុកីឡាដ្ឋាន Bernabeu ចាប់តាំងពីចាកចេញពីអង់គ្លេសមកកាលពីរដូវក្តៅឆ្នាំមុន។
អ្នកចាំទីជម្រើសជាតិបែលហ្ស៊ិករូបនេះបានវិលត្រឡប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីសះស្បើយពីរបួស ប៉ុន្តែត្រូវអ្នកចាំទី Keylor Navas ដណ្តើមយកតំណែងលេខ១ ចាប់តាំងពីការវិលត្រឡប់របស់លោក Zinedine Zidane មកដឹកនាំក្លឹប Real Madrid ជាថ្មីទៀត។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះត្រូវធ្វើការសម្រេចចិត្តសម្រាប់ការប្រកួតរវាងក្រុម Real ជាមួយក្រុម Getafe នៅថ្ងៃព្រហស្បតិ៍ ស្របពេលកីឡាករ Naves និងCoutois ត្រូវប្រជែងគ្នាដើម្បីបង្ហាញមុខក្នុងក្រុមជម្រើសដំបូងសម្រាប់ការប្រកួតនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់

ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang

ករណីនារីជើងខ្លាំង ០៤នាក់ បើកឆាកប្រយុទ្ធគ្នាផ្អើលភោជនីយដ្ឋានមួយកន្លែង នៅសង្កាត់បឹងកក់ទី២

អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

យោបល់ទាំងអស់ (0)