Chhaiya

· 2019-05-04

យន្តហោះដឹកអ្នកដំណើរ១៤២នាក់ ធ្លាក់ចូលដងទន្លេនៅ Florida

0

យន្តហោះដឹកអ្នកដំណើរ១៤២នាក់ ហោះហើពីប្រទេសគុយបា បានចុះចត់ជ្រុលធ្លាក់ទៅលើទឹក ទន្លេជិតតំបន់ JackSonville រដ្ឋ Florida អាមេរិក ។ហេតុការណ៍ខាងលើកើតឡើង ពេលយន្តហោះចុះចត់ខុសផ្លូវ ចំពេលមានភ្លៀងធ្លាក់ខ្លាំង។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Jacksonville បានឲ្យដឹងថា យន្តហោះBoeing 737 បានធ្លាក់ចូលដងទន្លេ St.John’s ក្រោយពេលចុះចតនៅថ្ងៃទី៣ខែឧសភា។

អភិបាលក្រុង Jacksonville លោក Lenny Curry បានឲ្យដឹងថា អ្នកដំណើរទាំងអស់នៅលើយន្តហោះ មានសុវត្ថិភាព ដោយមិនមានអ្នកស្លាប់នោះឡើយ។ ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុទាន់ពេលវេលា។

សារព័ត៌មានរ៉យទ័របានផ្សាយថា យន្តហោះ ចុះចតចំពេលមានព្យុះនិងខ្យល់ខ្លាំង ។ យន្តហោះខាងលើជារបស់ក្រុមហ៊ុន អាកាសចរណ៍Miami Air ហោះហើរចេញពីឈូងសមុទ្រ Guantanamo ប្រទេសគុយបា ។នៅលើយន្តហោះមានអ្នកដំណើរ ១៤២ក្នុង រួមទាំងអាកាសយានិក ផងដែរ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)