បង្ហោះផ្សាយ

ខ្មែរ

Nisay

· 2019-05-16

បញ្ហាសុខភាពរាងកាយ ដែលធ្វើឲ្យលេចនោមដោយមិនដឹងខ្លួន

0

ជួនកាល រឿងជាច្រើនគួបផ្សំគ្នាបណ្តាលឲ្យអ្នកលេចនោម។ ឧទាហរណ៍ ស្ត្រីដែលមានកូនច្រើន វ័យចំណាស់ និងក្អករ៉ាំរ៉ៃដោយសារតែមានជំងឺរលាកទងសួតរ៉ាំរ៉ៃ ឬជក់បារី។ ទាំងអស់នេះអាចនាំឲ្យមានបញ្ហានៃការលេចនោម។

បញ្ហាសុខភាពរាងកាយ ដែលធ្វើឲ្យលេចនោមដោយមិនដឹងខ្លួន ៖

- មានផ្ទៃពោះ និងសម្រាលកូនតាមធម្មជាតិ

- មានការកាត់ស្បូនចោល

- ធាត់ ឬលើសទម្ងន់

- អាយុច្រើន

- មានគ្រួសក្នុងប្លោកនោម

- ភាពមិនធម្មតានៃប្រព័ន្ធបង្ហូរទឹកនោម

- ស្ទះប្លោកនោម

- ជំងឺរលាកប្លោកនោមរ៉ាំរ៉ៃ។

ជំងឺដែលអាចបណ្តាលឲ្យលេចនោមរួមមាន ៖

- ក្អករ៉ាំរ៉ៃដែលត្រូវបានបង្កឡើងដោយការជក់បារី ឬជំងឺរលាកទងសួត

- ជំងឺទឹកនោមផ្អែម

- ជំងឺផាកឃីនសាន់

- ជំងឺមហារីកប្លោកនោម

- ជំងឺស្ទះសរសៃឈាមខួរក្បាល

- គ្រោះថ្នាក់នៅនឹងឆ្អឹងខ្នង។

ថ្នាំ និងអាហារដែលធ្វើឲ្យការលេចនោមកាន់តែអាក្រក់ទៅៗរួមមាន ៖

- ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ និងតែ

- ស្រា និងស្រាបៀរ

- ថ្នាំដែលបង្កើនការនោម ឬបន្ធូរសាច់ដុំប្លោកនោម

- ការជក់បារី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់