បង្ហោះផ្សាយ

ខ្មែរ

Daevy

· 2019-05-24

៥ប្រយោគចេញពីមាត់មនុស្សប្រុស ស្មើនឹងមានន័យថាបែក គ្រាន់តែគេមិនចង់និយាយចំៗ

0

ពេលខ្លះពាក្យបែកប្រហែលជាពិបាកស្ដាប់ ដូច្នេះទើបមនុស្សប្រុសនៅពេលដែលអស់ចិត្តគេទាំងរកពាក្យមកចំនួសវិញ។ មនុស្សប្រុសត្រូវបានសង្កេតថាមិនសូវនិយាយច្រើនដូចមនុស្សស្រីទេ ហើយជាពិសេសពេលមានស្នេហា តែបើសិនជាស្រឡាញ់គ្នាយូរហើយគេមិនដែលនិយាយពាក្យទាំងនេះ ហើយពេលនេះបែរជាប្រើវាមកកាន់អ្នកនោះ មានន័យថាគេចង់បែកហើយ ៖

១. បើមិនសប្បាយចិត្តបែបនេះ អាចជ្រើសអ្នកផ្សេងបាន

ជាពាក្យដែលមនុស្សចង់បែកគេនិយាយ ដែលធ្វើដូចគេនឹងចង់ឲ្យយើងល្អ ឲ្យយើងទៅរកអ្នកថ្មី។ បើឮមួយប្រយោគនេះហើយ គឺគេពិតជាអស់កម្លាំងជាមួយស្នេហានេះខ្លាំងណាស់។ បើមនុស្សកំពុងពេញស្រឡាញ់គ្នាទៅមក ទោះបីជាមានរឿងឈ្លោះគ្នា ក៏មិនដាច់ចិត្តនិយាយពាក្យនេះដែរ។

២. ក៏តាមចិត្ត

ពាក្យនេះគឺជាពាក្យដែលគេនិយាយចេញមកទាំងគ្មានខ្វល់អីទាំងអស់។ ជាពាក្យមួយឃ្លាដែលបង្ហាញពីការធុញទ្រាន់របស់មនុស្សប្រុស ព្រោះគេអត់ចង់និយាយអីទៀតទេ គឺយើងចង់យ៉ាងម៉េចក៏យ៉ាងម៉េចទៅ។

៣. ហត់នឹងនិយាយណាស់ ហើយក៏អត់ចង់និយាយទៀតដែរ

បើប្រៀបធៀបមកយើងវិញ ទម្រាំយើងនិយាយពាក្យហ្នឹងចេញ គឺដល់កមែនទែនហើយ ចុះទម្រាំមនុស្សស្រឡាញ់គ្នាទៀត? នេះគឺដល់ដំណាក់កាលអស់អារម្មណ៍មែនទែនហើយ។ បើស្ដាប់ពាក្យនេះហើយ ក៏គួរតែយល់ដែរថាគេចង់បែបណា យើងក៏មិនគួរនៅនិយាយដដែលៗទៀតដែរ។

៤. ជួបក៏បាន មិនជួបក៏បាន ស្រេចចិត្ត

បើសិនជាអ្នកចង់ជួបគេហើយគេនិយាយប្រយោគនេះចេញមក គឺអាចដឹងបានហើយថាគេអត់អារម្មណ៍ចង់នៅជាមួយយើងទេ។ ជួបក៏បាន មិនជួប ស្រេចលើអូន ពាក្យនេះស្ដាប់ទៅដូចអត់មានអីអាក្រក់ទេ តែវាបញ្ជាក់ពីចិត្តរបស់គេ ថាគេអត់សូវចង់ជួបអ្នកប៉ុន្មានទេ។ បើគេពិតជាចង់ជួបយើងមែន គេអាចនិយាយ «ចាំអូនឯងទំនេរប្រាប់បងមក ចាំបងទៅជួបអូន» ឬ «ចាំបងរួចការងារបងទៅជួបអូន»។

៥. យើងគួរសម្រាកមួយរយៈ

វាសឹងតែបង្ហាញន័យច្បាស់ដូចពាក្យបែកគ្នាទៅហើយ ពាក្យនេះមានន័យថាគេអត់កម្លាំងទៅមុខទៀតទេ គេចង់សម្រាក គេអត់ចង់គិតអីទៀតទេ។ មនុស្ស ២នាក់ស្រឡាញ់គ្នា តែឈ្លោះគ្នា តែបើមានប្រយោគបែបនេះចេញមក គឺមានន័យថាគេហត់នឿយជាមួយស្នេហាហើយ។

បើថាពាក្យទាំងនេះនិយាយចេញហើយ នៅតែមិនអស់ចិត្តទៀត ជាការល្អយើងគួរតែរកពេលនិយាយគ្នាឲ្យបានច្បាស់ ដើម្បីឲ្យប្រាកដក្នុងចិត្តទាំងសងខាង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់