បង្ហោះផ្សាយ

ខ្មែរ

SUN

· 2019-06-02

ហ្សូណូ បង្ហាញអារម្មណ៍ហួសចិត្តរូបថត១សន្លឹកជាមួយតារាថៃ Pancake

0

តារាចម្រៀង ហ្សូណូ បានបង្ហាញអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងចំពោះរូបថតមួយសន្លឹកដែលលោក បានឈរថតជាមួយកំពូលតារាសម្ដែងថៃ Pancake Khemanit កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះនៅផ្សារទំនើបអ៊ីអន២សែនសុខ ខណៈពេលអ្នកទាំងពីរមកចូលរួមកម្មវិធីសម្ពោធហាងមួយ។

ហ្សូណូ បានឲ្យដឹងថា ប្រសិនបើខ្លួនដឹងមុនថាមកឈរថតរូបក្បែរ Pancake Khemanit នោះប្រហែលជាលោក សុំមិនឲ្យនាងពាក់ស្បែកជើងកែងនោះទេព្រោះមើលទៅតារាថៃរូបនេះមានកម្ពស់ខ្ពាស់ជាងលោកបាត់ទៅហើយ។ តែបើពាក់ស្បែស្បែកជើងរាបស្មើប្រហែលជាស៊ីគ្នាខ្លះ។

លោកថា៖ “បើដឹងមុនខ្ញុំសុំមិនឲ្យគាត់(Pancake Khemanit )ពាក់កែងនោះទេខិខិ និយាយលេងទេបាទគាត់ជាស្ត្រីពាក់កែងទើបចេញរាងឃើញស្អាត។ មួយប៉ុស្ដិ៍នេះជូនដល់ហ្វេនៗរបស់គាត់ក៏ដូចជាហ្វេនចាស់ថ្មីរបស់ខ្ញុំទាំងអស់គ្នាផងណា”។

ទោះបីជាឃើញ ហ្សូណូ បង្ហោះរូបថតជាមួយ Pancake Khemanit មានកម្ពស់ខ្ពស់ជាងខ្លួនក្ដីតែអ្នកគាំទ្រនៅតែសរសើរថាលោក និង តួឯកស្រីក្នុងរឿង “ហង្សបាក់ស្លាប” រូបនេះស្រស់ស្អាតនិងសមគ្នាខ្លាំងណាស់ខាងស្រីខ្ពស់ជាងបន្ដិចគ្មានបញ្ហា៕

អត្ថបទ៖សាត់ត្រា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់