
Maria Jose
· 2019-06-29
ក្ដៅៗ!! តួសម្ដែងក្នុងរឿង «មួយណាទៅគូព្រេងខ្ញុំ» ត្រៀមខ្លួនធ្វើដំណើរមកកាន់ប្រទេសកម្ពុជាថ្ងៃស្អែកនេះហើយ
#តារាថៃ# #កម្សាន្ត# #តារាអន្តរជាតិ#
21
នេះជាដំណឹងរំភើបមួយដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេសកម្ពុជា រំភើបចិត្តយ៉ាងខ្លាំង ដែលតួឯកស្រីនិងតួឯកប្រុសក្នុងរឿង «មួយណាទៅគូព្រេងខ្ញុំ» កំពុងត្រៀមខ្លួនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នាថ្ងៃស្អែកនេះហើយ។
តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់រោងភាពយន្ត Legend Cinemas បានផុសជូនជាដំណឹងថា ៖ កញ្ញា Poppy Chonnipha Wisetsood និងលោក Tao Sattaphong Phiangphor នឹងអញ្ជើញមកប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់គាត់គឺរឿង «មួយណាទៅគូព្រេងខ្ញុំ» ក្នុងកម្មវិធី ជំនួបតារា នៅថ្ងៃទី 30 ចុងខែមិថុនា ស្អែកនេះហើយណា ត្រៀមខ្លួនហើយរឺនៅសម្រាប់ការជួបពួកគាត់។ ចំពោះព័ត៌មានលម្អិតកាន់តែច្បាស់ សូមចូលកាន់ទំព័រហ្វេសប៊ុកផេក ផ្លូវការរបស់រោងភាពយន្ត Legend Cinemas។
តារាសម្ដែងដ៏មានប្រជាប្រិយភាព និងមានរូបសម្រស់ស្រស់ស្អាតប្រចាំប្រទេសថៃទាំងពីរដួងនេះនឹងមកជួបអ្នកគាំទ្ររបស់គាត់ជាមួយនិងក្រុមអ្នកគាំទ្រកម្ពុជានៅថ្ងៃស្អែកនេះ។ អ្នកគាំទ្រកម្ពុជា ពិតជាសប្បាយចិត្តយ៉ាងខ្លាំង និងត្រៀមទទួលស្វាគមន៏យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់តារាទាំងពីរដួងនេះមកកាន់ទឹកដីប្រទេសកម្ពុជាជាលើកដំបូង៕
អត្ថបទដោយ៖ ប៊េលឡា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)