បង្ហោះផ្សាយ

ខ្មែរ

Ponleu

· 2019-07-10

នាយកដ្ឋានព័ត៌មាន​វិទ្យា ប្រាប់​វិធី​ការពារ​ទូរសព្ទ ពី​មេរោគ​ជំរិត​ទារប្រាក់មួយប្រភេទ

#មេរោគ​ជំរិត​ទារប្រាក់មួយប្រភេទ# #បច្ចេកវិទ្យា# #វិធី​ការពារ​ទូរសព្ទ# #វិទ្យាសាស្ត្រ#

0

WannaLocker ជាប្រភេទមេរោគជំរិតទារប្រាក់ ដែលស្រដៀងនឹងមេរោគ WannaCry ដែលបានវាយលុកពិភពលោកអំឡុងខែឧសភា ឆ្នាំ២០១៧។ លើសពីនេះទៀត WannaLocker បានបន្ថែមនូវមុខងារមួយចំនួនដូចជា មុខងារបញ្ជាទូរសព្ទជនរងគ្រោះពីចង្ងាយ (Remote Administration Tool - RAT) និងមុខងារលួចព័ត៌មានហិរញ្ញវត្ថុ (Banking Trojan)។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា នៃ​ក្រសួង​មហាផ្ទៃ។

នាយកដ្ឋាន​ដដែល បាន​បន្ត​ថា បច្ចុប្បន្នមេរោគនេះកំពុងផ្តោតគោលដៅវាយប្រហារ​លើបណ្តាអ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ក្នុងប្រទេសចិន តាមរយៈ plugin របស់ហ្គេម ដែលកំពុងពេញនិយម (King of Glory) ក្នុងប្រទេសមួយនេះ។

បន្ទាប់ពីឆ្លងមេរោគ WannaLocker ទូរសព្ទរងគ្រោះនឹងប្តូររូបភាពជារូបតុក្កតា ចំនែកឯកសារក្នុង External Storage នឹងត្រូវជាប់លេខសម្ងាត់ និងលេចឡើងផ្ទាំងផ្តល់ព័ត៌មានដើម្បីបង់ប្រាក់ដោះលេខសម្ងាត់ឯកសារទាំងនោះ។

ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួន​ ដែលអាចការពារទូរសព្ទដៃរបស់អ្នកពីមេរោគ​ ឬការបាត់បង់ឯកសារ៖

១)​ ត្រូវមានការប្រុងប្រយ័ត្ន នៅពេលទាញយកកម្មវិធីផ្សេងៗ​ ជាពិសេសពីប្រភពមិនច្បាស់លាស់​

២)​ ដំឡើង​កម្មវិធីការពារមេរោគក្នុងទូរសព្ទ​

៣)​ ធ្វេីការ​ Backup ឯកសារសំខាន់ៗ​​

៤)​ ធ្វេីបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការទូរសព្ទជាប្រចាំ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់