
HOK
· 2019-07-19
ទម្រង់រាងកាយទាំង ១៥ ដែលអាចចាត់ទុកថាអ្នកជាមនុស្សពិសេស គ្មានអ្នកណាមានដូច
0
គ្រប់មនុស្សម្នាក់ៗ តែងតែមានចំណុចពិសេសរៀងៗខ្លួន ។ ប៉ុន្តែមានមនុស្សមួយចំនួន ដែលមានលក្ខណៈពិសេសខ្លាំង ដែលកម្រនឹងមានអ្នកណាមានដូចណាស់។ ថ្ងៃនេះដែរ យើងខ្ញុំនឹងបង្ហាញពីលក្ខណៈពិសេសខ្លះៗ ដែលមានកើតឡើងលើរាយកាយមនុស្សមួយចំនួន ដែលពួកយើងកម្រនឹងជួបប្រទះ។ អញ្ចឹងសូមតាមដានទស្សនាទាំងអស់គ្នា៖
១. គ្មានធ្មេញទាល់
២០% នៃមនុស្សសរុបទូទាំងពិភពលោក គឺគ្មានធ្មេញទាល់នោះទេ។ ហើយវាក៏អាចកើតឡើងទៅតាមប្រភេទពូជសាសន៍របស់មនុស្សផងដែរ ដូចជាប្រជាជនម៉ិចស៊ិកូ ស្ទើរតែ ១០០% គ្មានធ្មេញទាល់ទេ ។
ខណៈពេលដែលប្រជាជនជនជាតិដើម Tasmanian មានធ្មេញទាល់ស្ទើរតែគ្រប់គ្នា។ ដោយនេះ វាអាចទាក់ទងជាមួយនឹងភាពខុសគ្នារបស់ហ្សែន PAX9 និង ប្រហែលជាការរួមបញ្ចូលជាមួយនឹងហ្សែនផ្សេងទៀតផងដែរ។
២. ភ្នែកខៀវ
វាត្រូវបានគេនិយាយថា មនុស្សដែលកើតមកមានភ្នែកពណ៌ខៀវមកជាមួយ គឺវាបណ្តាលមកពីការផ្លាស់ប្តូររបស់ហ្សែន HERC2 ដែលជាហេតុឲ្យវាមានការកាត់បន្ថយ នូវការផលិតជាតិមេឡានីន នៅក្នុងប្រស្រីភ្នែក។ ម្យ៉ាងទៀត ត្រឹមតែចំនួន ៨% នៃមនុស្សសរុបប៉ុណ្ណោះ មានភ្នែកពណ៌ខៀវបែបនេះ។
៣. ម្រាមជើងមេខ្លី
ត្រឹមតែចំនួន ១០% នៃមនុស្សសរុបប៉ុណ្ណោះ ដែលមានម្រាមជើងមេខ្លីបែបនេះ ។ ទម្រង់បែបនេះ គេហៅថា Morton’s toe ដោយជាទម្រង់ដែលម្រាមជើងមេខ្លី ជាងម្រាមជើងផ្សេងៗទៀត។ ហើយសូម្បីតែរូបសំណាក់ the Statue of Liberty ក៏មានម្រាមជើងបែបនេះដែរ។
៤. ក្រយៅក្បាលខាងស្តាំ
មានចំនួនត្រឹមតែ ៨.៤% ប៉ុណ្ណោះ ដែលមានក្រយៅក្បាលផ្នែកខាងស្តាំបែបនេះ។ ប្រសិនជាអ្នកជាមនុស្សម្នាក់ ក្នុងចំណោម ១០% នៃមនុស្សដែលប្រើប្រាស់ដៃឆ្វេង នោះអ្នកនឹងមិនទទួលឳកាសមានក្បាលបែបនេះរហូតដល់ ៤៥%។
៥. កណ្តាស់នៅពេលដែលជួបនឹងពន្លឺព្រះអាទិត្យ
នេះជាជម្ងឺអាឡាក់ស៊ីដ៏ចម្លែកមួយ ដែលមានឈ្មោះថា Photic sneeze reflex ។ ជម្ងឺនេះ មានត្រឹមតែ ២៥% នៃមនុស្សសរុបទាំងអស់នៅក្នុងពិភពលោក កើតមាន ដោយនៅពេលដែលអ្នកត្រូវពន្លឺថ្ងៃ នោះអ្នកនឹងកណ្តាស់មិនឈប់តែម្តង។
៦. ខ្សែក្រយៅដៃវែងត្រង់ភ្លឹង
អ្នកដែលមានខ្សែក្រយៅដៃវែងត្រង់ភ្លឹងបែបនេះ មានត្រឹមតែ ១.៥ % ប៉ុណ្ណោះនៃប្រជាជនសរុប ដោយភាគច្រើនកើតលើបុរស។
៧. សក់ពណ៌សភ្លឺ
សក់ពណ៌សភ្លឺ គឺជាប្រភេទពណ៌សក់ ដ៏កម្រមួយ ។ សក់ប្រភេទនេះ នឹងកាន់តែមានពន្លឺភ្លឺទៅៗ តាមអាយុរបស់ពួកគេ ។ ភាគច្រើន គេរកឃើញថាមានត្រឹមតែ ២ – ១៦ % នៃមនុស្សធំប៉ុណ្ណោះ ដែលមានសក់បែបនេះ។
៨. ស្នាមក្រយៅដៃ
មនុស្សដែលមានស្នាមក្រយៅដៃកោងដូចភ្នំនេះ មានត្រឹមតែ ៥% ប៉ុណ្ណោះ ខណៈពេលដែលស្នាមក្រយៅដៃផ្សេងទៀត មានដល់ ៦៥% និង ៣០%។
៩. សក់ពណ៌ក្រហម
សក់ក្រហមពីធម្មជាតិ គឺជាប្រភេទពណ៌សក់ដ៏កម្រមួយ ដោយវាមានត្រឹមតែ ១ ទៅ ២% នៃចំនួនប្រជាជនសរុបទាំងអស់ ពណ៌សក់បែបនេះ កើតឡើងដោយសារការបែ្រប្រួលនៃហ្សែន។
១០. សក់រួញ
ត្រឹមតែ ១១% នៃប្រជាជនសរុបទាំងអស់នៅក្នុងពិភពលោក មានសក់រួញបែបនេះ។
១១. ផ្ចិតលានចេញក្រៅ
ចំពោះអ្នកដែលមានទម្រង់ផ្ចិតបែបនេះ គឺមានត្រឹមតែ ១១% ប៉ុណ្ណោះ។ ម្យ៉ាងទៀតយោងតាមមតិពិភាក្សាជាច្រើន បាននិយាយថា អ្នកដែលមានទម្រង់ផ្ចិតបែបនេះ គឺមិនមានការទាក់ទងជាមួយនឹងការកាត់ផ្ចិតនៅពេលចាប់កំណើតនោះទេ។ រឿងតែម្យ៉ាង ដែលកើតឡើងបែបនេះ គឺស្ថិតនៅក្នុងកំឡុងពេលដែលស្នាមមុខរបួសកាត់ កំពុងជាសះស្បើយតែប៉ុណ្ណោះ។
១២. ក្រយៅអក្សរ X នៅលើបាតដៃ
ស្នាមក្រយៅដៃអក្សរ X ដែលមាននៅលើដៃទាំងពីររបស់មនុស្សយើង គឺជាករណីដ៏កម្រខ្លាំងណាស់ ប៉ុន្តែអ្នកដែលកើតមកមានស្នាមក្រយៅដៃបែបនេះ គឺបង្ហាញថា ពួកគេមានអត្តចរិករឹងមាំ។ ជាក់ស្តែងមនុស្សត្រឹមតែ ៣% ប៉ុណ្ណោះ ដែលមានស្នាមក្រយៅដៃបែបនេះ។
១៣. ក្តោបដៃ
ចំពោះការក្តោបដៃពីរចូលគ្នាជាមួយនឹងការដាក់ម្រាមដៃមេខាងស្តាំ លើ ម្រាមដៃមេខាងឆ្វេង គឺមានចំនួន ៥០% និង ម្រាមដៃខាងឆ្វេង ដាក់លើម្រាមដៃខាងស្តាំ គឺមាន ៤៩% ចំណែកឯដាក់ម្រាមដៃមេទាំងពីរ ស្របទន្ទឹមគ្នា គឺមានត្រឹម ១% ប៉ុណ្ណោះ។
១៤. ការស្តោះទឹកមាត់ ពីផ្ទៃក្រោមអណ្តាត
ការស្តោះទឹកមាត់ ពីផ្ទៃក្រោមអណ្តាត គឺអាចកើតមានឡើងនៅពេលដែលយើង និយាយ ញ៉ាំអី ឬ នៅពេលដែលយើងស្ងាប ។ ចំពោះអ្នកដែលអាចធ្វើការស្តោះ និង ខ្ទាតទឹកមាត់ពីផ្ទៃក្រោមអណ្តាតបាន គឺមានចំនួនត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ប៉ុន្តែមានមនុស្សត្រឹម ១% ដែលអាចធ្វើវាបានយ៉ាងល្អ។
១៥. បេះដូងនៅទីតាំងខាងស្តាំ
មនុស្សម្នាក់ក្នុងចំណោម ១២,០១៩ នាក់ អាចមានទីតាំងបេះដូងរបស់ខ្លួននៅផ្នែកខាងស្តាំទ្រូង ហើយចំពោះករណីនេះ ហៅថា Dextrocardia ។ ហើយមិនចាំបាច់បារម្ភនោះទេ វាមិនបានផ្តល់ផលអវិជ្ចមានអីដល់អ្នកឡើយ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់