បង្ហោះផ្សាយ

ខ្មែរ

sambathsopheak

· 2019-07-28

ម្នាក់ស្លាប់ និង០៣នាក់ទៀតរងរបួសធ្ងន់ ក្រោយជិះម៉ូតូដេញវាយគ្នា

#គ្រោះថា្នក់ចរាចណ៍# #សង្គម# #តារាខ្មែរ#

0

រាជធានីភ្នំពេញ៖ យុវជនម្នាក់ស្លាប់ភ្លាមៗ និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្រោយជិះម៉ូតូដេញវាយគ្នាពេញផ្លូវ កាលពីវេលាម៉ោង០២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។ 

សពជនរងគ្រោះឈ្មោះ ផល ប៉ូលី អាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកអ្នកជិះពីក្រោយត្រូវជាមិត្តភក្តិមានឈ្មោះ អូន សុភក្រ្ក អាយុ ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ រងរបួសធ្ងន់។ អ្នកទាំងពីរជិះម៉ូតូម៉ាកនិចពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1R-2453 រីឯភាគីម្ខាងទៀតដែលរងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-2022។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនទាំង២ក្រុម ជិះម៉ូតូតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់បោកក្បាលទៅនិងថ្នល់ស្លាប់ក្នុងថ្លុកឈាម ចំណែកយុវជន៣នាក់ទៀត រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ 

ប្រភពបន្តថា នៅកន្លែងកើតហេតុ គេឃើញមានពិលឆក់ចំនួន១ និងដំបងដែកចំនួន១ ហើយត្រូវបានគេសន្និដ្ឋាន ក្រុមនេះដេញវាយគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែង និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ ចុះធ្វើការវាស់វែងរួចធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះ ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស