បង្ហោះផ្សាយ

ខ្មែរ

DAVUTH

· 2019-07-31

Juventus អះអាងថា បានទទួលសំណើមួយចំនួនហើយ ពីក្លឹបនៅអង់គ្លេសសម្រាប់ Dybala

#Juventus# #កីឡា# #បាល់ទាត់អន្តរជាតិ#

12

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអង្គារទី៣០ ខែកក្កដានេះបានឲ្យដឹងថាអនុប្រធានក្លឹប Juventus លោកPavel Nedvedបានធ្វើការអះអាងហើយថាក្លឹបបានទទួលសំណើររបស់ក្លឹបមួយចំនួនហើយសម្រាប់កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីនDybala។

ប្រភពដដែលបានសរសេរទៀតថាក្លឹបនៅអង់គ្លេសចំនួន២គឺមាន់ខ្នាយមាសSpursនិងក្លឹបបិសាចក្រហមMan Unitedគឺត្រូវបានគេជឿជាក់ថាបានដាក់ជាសំណើររួចទៅហើយទៅកាន់ក្លឹបអ៊ីតាលី។Dybalaបានបាត់បង់តំណែងសំខាន់ជាមួយនឹងជើងឯកអ៊ីតាលីក្រោយការមកដល់របស់កីឡាករCR7ហើយកំពុងមិនច្បាស់លាស់អំពីអនាគតរបស់ខ្លួនក្រោមការដឹកនាំរបស់លោកSarri។

សំណើរទាំងឡាយប្រហែលជានឹងអាចកើតមានឡើងកាន់តែច្បាស់ប្រសិនបើJuventusពិតជាអាចទិញបានLukakuពីMan United។លោកNedvedក៏បានធ្វើការលើកឡើងដែរថាក្លឹបកំពុងធ្វើការងារដើម្បីចចារទិញLukakuពីអង់គ្លេសផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស