
Rachana
· 2019-08-03
សូមមកដឹង! ពីប្រវត្តិ និងអត្ថន័យរបស់រូបសំណាក «កាំភ្លើងកួចកាណុង»
#រូបសំណាក# #ចំណេះដឹង# #អប់រំ និងការងារ#
0
១-អត្ថន័យរូបសំណាកកាំភ្លើងកួចកាណុង
ដោយឡែកប្រទេសកម្ពុជារូបសំណាកកាំភ្លើងកួចកាណុង (Non-Violence sculpture) ដែលស្ថិតនៅរង្វង់មូលស្ពានជ្រោយចង្វារនេះ គឺតំណាងឲ្យភាពគ្មានអំពើហឹង្សា ជាពិសេសគឺការបញ្ចប់សង្រ្គាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។
រូបសំណាកនេះផលិតឡើងពីកាំភ្លើងរាប់ពាន់ដើម ដែលជាសំណល់ប្រមូលបានពីសង្រ្គាម និងការប្រគល់ជូនពីប្រជាពលរដ្ឋ បន្ទាប់ពីមានការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងឆ្នាំ១៩៩៧ ក្រោយពីកម្ពុជាបានបញ្ចប់សង្រ្គាមស៊ីវិលរបស់ខ្លួនជាស្ថាពរ ហើយវាត្រូវបានដាក់សម្ភោធនៅក្នុងខែឧសភា ឆ្នាំ១៩៩៨។
២-ប្រវត្តិរូបសំណាកកាំភ្លើងកួចកាណុង
រូបសំណាកកាំភ្លើងកួចកាណុងមុនដំបូងគេបង្អស់ ត្រូវបានស្ថាបនាឡើងដោយស្ថាបត្យករស៊ុយអ៊ែតម្នាក់ គឺលោក Carl Fredrik Reuterswarp។ លោកបានស្ថាបនារូបសំណាកនេះឡើងក្រោយពីមិត្តភ័ក្ត របស់លោកម្នាក់ឈ្មោះ John Lennon ដែលជាតារាចម្រៀងដ៏ល្បីមួយរូបនៅក្នុងក្រុម Beatle ត្រូវបានគេបាញ់សម្លាញ់នៅសហរដ្ឋអាមេរិចក្នុងឆ្នាំ១៩៨០។
ក្រោយមកលោកបានប្រគល់រូបសំណាកាំភ្លើងកួចកាណុងនេះទៅឲ្យអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ ១៩៨៨ ហើយវាត្រូវបានគេដាក់តាំងបង្ហាញនៅទីសាធារណៈ និងក្លាយជាទីចាប់អារម្មណ៍មួយនៅក្នុងទីក្រុងញ៉ូវយ៉ករហូតមកដល់ពេលបច្ចុប្បន្ននេះ។
បច្ចុប្បន្ននេះមានរូបសំណាកកាំភ្លើងកួចកាណុងយ៉ាងតិចចំនួន ១៧ទៀត នៅតាមបណ្ដាប្រទេសនានា ជុំវិញពិភពលោកក្នុងនោះមានដូចជា ប្រទេសស៊ុយអ៊ែត បារាំង អាហ្រិ្វចខាងត្បូង ស្វីស អាឡឺម៉ង់ សហរដ្ឋអាមេរិច ចិន លុច សំបួ និងដាណឺម៉ាក់ជាដើម។ ហើយក្នុងនោះប្រទេសស៊ុយអ៊ែតមានរហូតដល់ទៅចំនួន ១០ រូបសំណាកឯណោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
របបអាហារ ដែលមានប្រយោជន៏ ជំនួយឈាម ក្នុងសរាពាង្គកាយមនុស្ស

ប្រជាពលរដ្ឋប្រទះឃេីញសត្វក្រពេីរស់មួយក្បាលទម្ងន់ជាង ២០គីឡូ ក្នុងទឹកអណ្តូង នៅខេត្តបាត់ដំបង

សម្រស់ស្ពានឬស្សីបណ្ដែតទឹកមួយកន្លែងនៅក្នុងសហគមន៍នេសាទកំពង់សាមគ្គី ស្ថិតក្នុងស្រុកទឹកឈូ គ្រោងបញ្ចប់ការសាងសង់នាដើមខែមេសាខាងមុខនេះ

មនុស្សដែលមានលក្ខណៈទាំង ៣ ចំណុចនេះ ជីវិតជួបតែរឿងអាក្រក់ ធ្វើអ្វីក៏មិនជោគជ័យដែរ

យោបល់ទាំងអស់ (0)
គ្មានយោបល់