
Lyhun
· 2019-09-10
កាសស្តាប់ឥតខ្សែស៊េរីចុងក្រោយបង្អស់ ពី Sony នឹងមានពណ៌ស្រស់ឆើតឆាយ!!
252
កាសស្តាប់ត្រចៀកឥតខ្សែជំនាន់ចុងក្រោយបង្អស់របស់ Sony ពិតជាមានភាពប្រសើរជាងមុន ដែលមិនធ្លាប់មាននៅក្នុងឆ្នាំ 2019 នោះគឺការច្នៃប្រឌិតនូវពណ៌ដ៏ស្រស់ឆើតឆាយ និងរស់រវើក ហើយមើលទៅគួរឱ្យទាក់ទាញសម្រាប់អ្នកប្រើប្រាស់ ឃើញហើយចង់បានតែម្តង។ កាសស្តាប់ដ៏ស្រស់ស្អាតនេះ ត្រូវបានគឺពិនិត្យឃើញពីចំណុចល្អៗដូចជា លក្ខណៈពិសេសជួយលុបចោលនូវសំឡេងរំខានផ្សេងៗ ដូចគ្នាទៅនឹងកាសស្តាប់ម៉ូដែល WF-1000X M3។ ក្រុមហ៊ុន Sony កំពុងប្រកាសកាសស្តាប់ឥតខ្សែឈុតថ្មីនោះគឺកាសស្តាប់ម៉ូដែល WF-H800 Hear.In 3 ដែលត្រូវបានរចនាឡើងមានពណ៌ចម្រុះ ដែលពិតជាលេចធ្លោ ជាជាងពណ៌ប្រផេះ និងពណ៌ខ្មៅនៃខ្សែស្រឡាយកាសស្តាប់ M3។
ម្យ៉ាងទៀត ក្រុមហ៊ុន Sony ក៏បាននិយាយថាកាសស្តាប់ឥតខ្សែថ្មី នឹងមានអាយុកាលថាមពលថ្មសរុប 16ម៉ោង នោះគឺរយៈពេល8ម៉ោងសម្រាប់ការបន្តស្តាប់តន្ត្រី តាមរយៈកាសស្តាប់ឥតខ្សែថ្មីផ្ទាល់ និងបូករួមជាមួយនឹងការសាកថ្មពេញបន្ថែមពី Case សាកថ្ម។
នៅក្នុងប្រទេសអូស្រ្តាលី កាសស្តាប់ត្រចៀកម៉ូដែល WF-H800 នេះគ្រោងនឹងចេញលក់នាខែមករា នៅក្នុងតម្លៃ $349.95 ។ ទន្ទឹមនឹងការស្តាប់ត្រចៀកម៉ូដែលថ្មីនេះ ក្រុមហ៊ុន Sony ក៏បានណែនាំកាសស្តាប់ត្រចៀកថ្មីៗប្រភេទ Over-ear និង On-ear នៅក្នុងព្រឹត្តិការណ៍ IFA 2019៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការវិលត្រឡប់មកវិញរបស់លោក ZinedineZidaneអាចក្លាយជាឧបសគ្គសម្រាប់ក្លឹប Juventus ក្នុងកាផ្ទេរខ្សែការពារ Raphael Varane

ជប៉ុនដាក់បង្ហាញម៉ាស៊ីន សាកថ្មទូរស័ព្ទស្មាតហ្វូន ១០តំបន់នៃ ទីក្រុងតូក្យូ

អ្នកយកព័ត៌មានមួយក្រុម ត្រូវជនមិនស្គាល់មុខវាយបំផ្លាញរថយន្ត បន្ទាប់ពីចុះទៅថតទិដ្ឋភាពដឹកជញ្ជូនឈើ

បទ មនុស្សគ្មានបេះដូង ច្រៀងដោយ វី ឌីណែត

យោបល់ទាំងអស់ (0)
គ្មានយោបល់