បង្ហោះផ្សាយ

ខ្មែរ

Sabay

· 2019-12-14

សមាគម​ន៍កីឡា​សី​ស្លាប​ខ្មែរ​បើក​ការ​ប្រកួត​រក​អ្នក​មាន​ថ្វី​ជើង​ទូទាំង​ប្រទេស​ជា​លើក​ទី២​ ព្រឹក​មិញ​

#កីឡា​សី​ស្លាប​ខ្មែរ# #ទូទាំង​ប្រទេស# #កីឡាអន្តរជាតិ# #កីឡា# #បើក​ការ​ប្រកួត#

42

សមាគមន៍​កីឡា​សី​ស្លាប​ខ្មែរ​ បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​ព្រឹក​មិញ​នេះ​រក​ជើងឯក​ទូទាំង​ប្រទេស​ជា​លើក​ទី២​ ក្នុង​ឆ្នាំ​២០១៩​ នៅ​ឯ​ស្តាត​ចាស់​ ខណៈ​ក្លឹប​ចូលរួម​មាន​រហូត​ដល់​ទៅ​២១​រាជ​ធានី​ខេត្ត។​

លោក​ សុខ​ ភិរម្យ​ ប្រធាន​សមាគម​សី​ស្លាប​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី២​ហើយ​ដែល​សមាគម​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស​នេះ។​ លើក​ទី១​គឺ​ធ្វើ​ឡើង​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​ឆ្នាំ​មុន​នៅ​ឯ​ខេត្ត​កោះកុង។​

ប្រធាន​សមាគម​ខាង​លើ​នេះ​បន្ត​ថា​ គោល​បំណង​ធំ​នៃ​ការ​រៀបចំ​កម្មវិធី​នេះ​គឺ​ ទី១​ចង់​អភិរក្ស​ល្បែង​ប្រជាប្រិយ​សី​ស្លាប​នេះ​ឲ្យ​នៅ​គង់វង្ស​ព្រោះ​វា​ជា​របស់​ខ្មែរ​ និង​ជា​ការ​ផ្សព្វផ្សាយ​នៅ​អ្វី​ដែល​ខ្លួន​មាន​ឲ្យ​ប្រជាជន​ខ្មែរ​ទាំង​អស់បាន​ដឹង​ បាន​ស្គាល់។​

ទី២​ចង់​ប្រែក្លាយ​សី​ស្លាប​ពី​ការ​លេង​ធម្មតា​បង្កើត​ទៅ​ជា​កីឡា​ផ្លូវ​ការ​ដែល​មាន​គេ​ទទួល​ស្គាល់​ ជា​ពិសេស​ស្ថាប័ន​កីឡា​របស់​កម្ពុជា​ និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ដើម្បី​អភិវឌ្ឍន៍​ឲ្យ​កាន់​តែ​រីកចម្រើន។​

ការ​ប្រកួត​សី​ស្លាប​ខ្មែរ​នេះ​ធ្វើ​ឡើង​រយៈពេល​តែ​១ថ្ងៃ​ប៉ុណ្ណោះ​នៅ​ឯ​ក្នុង​សាល​នៃ​កីឡដ្ឋាន​ស្តាត​ចាស់។​ ចំពោះ​ក្លឹប​ចូលរួម​មាន​ ២១​ មក​ពីរាជ​ធានី​ខេត្ត​ និង​មាន​កីឡាករ​ កីឡា​ការិនី​សរុប​ ២៣០នាក់។​ ជើងឯក​ទូទាំង​ប្រទេស​លើក​ទី១​ ឆ្នាំ​២០១៨​ បាន​ទៅ​លើ​ក្រុម​សី​ស្លាប​មុខ​ព្រះបរមរាជវាំង៕​

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់