បង្ហោះផ្សាយ

ខ្មែរ

Channsamnang

· 2020-02-04

Ford បង្ហាញរថយន្តស៊េរីថ្មីមួយគ្រឿងទៀតហើយ!

#រថយន្ត# #បច្ចេកវិទ្យា# #Ford# #Power diseal# #Raptor#

576

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីក្នុងពិភពលោក​ Ford បានបញ្ចេញនូវរូបរាងរថយន្តស៊េរីថ្មីមួយគ្រឿងទៀតហើយដែលមានឈ្មោះថា Ford Raptor ដែលជាប្រភេទរថយន្តដែលមានកម្លាំងម៉ាស៊ីនខ្លាំងជាងរថយន្តដទៃទៀតរបស់ក្រុមហ៊ុន Ford។

សម្រាប់ប្រភេទរថយន្តនេះដែរ គឺត្រូវបានក្រុមបច្ចេកទេសបំពាក់នូវគ្រឿងបច្ចេកវិទ្យាដែលទាន់សម័យយ៉ាងច្រើនដូចជា ប្រព័ន្ធ​ABS ប្រព័ន្ធ Power diseal និងជាពិសេសស៊ីសាំងត្រឹមតែ ១០លីត្រប៉ុណ្ណោះក្នុងការបើកបររយៈចម្ងាយ ១០០គម។ លក្ខណៈពិសេសរបស់រថយន្តនេះផងដែរ គឺអាចបើកបរនៅលើវាលខ្សាច់ ចូលទៅក្នុងព្រៃ និងអាចបើកបរឡើងទៅលើភ្នំបានយ៉ាងងាយស្រួល។

រថយន្តម៉ាក Ford Raptor គឺមានកម្លាំងម៉ាស៊ីនរហូតដល់ 210bhp ចំណែកឯសន្ទុះនៃល្បឿនកើនចាប់ពី 0-62mph ទៅដល់ 106mph ឯណោះ ហើយត្រូវបានដាក់លក់នៅក្នុងតម្លៃ 47,000ផោន៕

ប្រែសម្រួលដោយ៖សំណាង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

ID77047384

· 2020-02-04

Good

  • 1
ទៅកាន់

ការណែនាំពិសេស