បង្ហោះផ្សាយ

ខ្មែរ

Channsamnang

· 2020-02-06

តើពិតទេ … ដែលថាការរើសអើងអាចបង្កឱ្យមនុស្សមានអារម្មណ៍កាន់តែឈឺចុកចាប់ក្នុងរាងកាយ?

#គន្លឹះថែទាំសុខភាព# #ventral striatum# #សុខភាព# #ផ្លូវចិត្ត# #ការរើសអើង#

358

រដ្ឋផ្លរីដា៖ ការសិក្សាស្រាវជ្រាវមួយដែលបានចេញផ្សាយនៅក្នុងទំព័រទស្សនាវដ្តី Nature Human Behavior អះអាងថា ការរើសអើងអាចផ្លាស់ប្តូរនូវផ្នត់គំនិតរបស់ក្រុមមនុស្សភាគតិច ដែលមានប្រភពផ្សេងៗគ្នា និងចុងក្រោយមានការឈឺចុកចាប់ដោយខានពុំបាន។

សាកលវិទ្យាល័យ Miami បានលើកឡើងថា ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការចាក់សារធាតុជំរុញឱ្យមានការឈឺចុកចាប់ ទៅលើដៃរបស់អ្នកចូលរួមធ្វើពិសោធន៍ប៉ុន្មាននាក់ បន្ទាប់មកចាប់ផ្តើមវាស់កម្រិតនៃការឈឺចាប់របស់ពួកគេតាមរយ:ឧបករណ៍ស្ទង់ប្រភេទ MRI។

រូបតំណាង

ក្រោយមក ក្រុមអ្នកស្រាវជ្រាវបានដឹងថា នៅពេលដែលទម្រង់នៃការឈឺចាប់ដូចគ្នាត្រូវបានអនុវត្តដោយឧបករណ៍បំភាយកម្តៅមួយប្រភេទនោះ ជនជាតិអាមេរិកស្បែកខ្មៅទាំងប៉ុន្មានរងសម្ពាធពីការរើសអើង ទទួលការឈឺចាប់ខ្លាំងជាងក្រុមអាមេរិកស្បែកស។

រូបតំណាង

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ទីតាំងចំនួនពីរកន្លែងនៅក្នុងខួរក្បាល គឺក្រសោម ventral striatum និង ventromedial prefrontal របស់ពួកអាមេរិកស្បែកខ្មៅទទួលរងការឈឺចាប់ខ្លាំងជាងពួកស្បែកស។

រូបតំណាង

ដោយសារតែបទពិសោធពីការកើតជំងឺស្ត្រេស ត្រូវបានផ្សាភ្ជាប់ទៅនឹងការឈឺចាប់រ៉ាំរ៉ៃ ក្រុមអ្នកស្រាវជ្រាវជឿថា ភាពស្មុគស្មាញដែលកើតចេញពីការរើសអើងពូជសាសន៍ អាចជាមូលហេតុបង្កឱ្យកម្រិតនៃការឈឺចាប់ក្នុងរាងកាយកើនឡើងជារឿយៗ។

រូបតំណាង

យោងតាមលទ្ធផលនៃការពិសោធន៍ អ្នកជំនាញមួយចំនួនបានណែនាំឱ្យមនុស្សទូទាំងពិភពលោក គួរបញ្ឈប់ការរើសអើងរវាងគ្នានឹងគ្នា ជៀសវាងមានការឈឺចាប់ទាំងផ្លូវកាយ និង ផ្លូវចិត្ត សម្រាប់អ្នកដែលជាជនរងគ្រោះពីការរើសអើងពូជសាសន៍ ឬ ពណ៌សម្បុរផ្សេងៗ៕

ប្រែសម្រួលដោយ៖ សំណាង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់