
Theary
· 2020-04-06
មន្ត្រីសាធារណការ វាយធ្វើបាបស្ត្រីមានផ្ទៃពោះ នៅខណ្ឌពោធិ៍សែនជ័យ
#អំពើហឹង្សា# #ប្រឈមមុខនិងច្បាប់# #សង្គម# #វាយធ្វើបាបស្ត្រីមានផ្ទៃពោះ# #ព័ត៌មានសង្គម#
2248
ភ្នំពេញ៖ទីបំផុត ! ជនដៃដល់ដែលចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែ ជាប់នឹងទ្វារ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ គឺ ឈ្មោះ អ៊ូ ប៊ុនធី ភេទប្រុស អាយុ៤១ឆ្នាំ ជាមន្ត្រីសាធារណការ និង ម្នាក់ទៀតឈ្មោះ ស្រេង ឆេងលីន ភេទស្រី ៦១ឆ្នាំ ជាម្ចាស់ផ្ទះជួល ។
នេះយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អឿម នៀក ភេទស្រី អាយុ ៣៣ឆ្នាំ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។
ប្រភពព័ត៌មានបានអោយដឹងថា ពេលនេះជនសង្ស័យបានរត់គេចខ្លួនហើយ ដោយលោកបានជំរុញអោយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១រសៀល មុនពេលកើតហេតុ ជនរងគ្រោះបានទៅរើឥវ៉ាន់របស់បងស្រី ឈ្មោះ ស្រីម៉ៅ ដែលបានជួលបន្ទប់លេខ A4 ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ពេលជនរងគ្រោះទៅដល់បានរើឥវ៉ាន់ដាក់លើកង់បី ដើម្បីយកមកបន្ទប់ជួលថ្មី នៅក្បែរបន្ទប់ជួលចាស់ ស្របពេលនោះ ម្ចាស់ផ្ទះចាស់បានមករករឿង រហូតមានទំនាស់ពាក្យសម្តី ដោយយកក្រមាចាំចងជនរងគ្រោះជាប់នឹងទ្វារតែម្តង ។ បច្ចុប្បន្ន ស្ត្រីរងគ្រោះកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យ សម្ភព សុវណ្ណារ៉ា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
Śørry Ěx
· 2020-04-09
ស្អប់ណាស់
មិត្ត854537694
· 2020-04-06
មន្រ្តីបែបនេះចាប់វាមកធ្វើទោសតាមច្បាប់បើបណ្តោយមានភាពស្អុយរលុយក្នុងសង្គមច្បាប់ទេហើយជាគុំរួមួយសម្រាប់មន្ត្រីឯទៀតនឹងក្មេងជំនាន់ក្រោយតែប៉ន្នោះ
- 1
ទៅកាន់