
TNAOT News
· 2020-04-14
ឪពុកដែលរំលោភកូនស្រីបង្កើតខ្លួន សម្រេចចងកបញ្ចប់ជីវិត ប្រហែលមកពីខ្មាស់អៀនទង្វើខ្លួន
#សមត្ថកិច្ច# #ជនសង្ស័យ# #សង្គម# #ចាប់រំលោភ# #ព័ត៌មានសង្គម#
3778
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានសម្រេចចិត្តចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំង ក្រោយពីចាប់រំលោភកូនស្រីបង្កើតអាយុ ១៤ឆ្នាំរបស់ខ្លួន។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី១៤ខែមេសា ឆ្នាំ២០២០។
ក្រោយពេលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរួចមក ឪពុកតិរិច្ឆានខាងលើបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់ខ្លួនពិតប្រាកដមែន។ ក្រោយពីជនសង្ស័យបានសារភាពចម្លើយរួចរាល់មក សមត្ថកិច្ចក៏បានកសាងសុំនុំរឿង ដើម្បីចាត់ការតាមនិតិវិធី។
ប្រហែលជាជនសង្ស័យមានការខ្មាស់អៀន និងទង្វើររបស់ខ្លួន ដែលធ្វើមកលើកូនស្រីបង្កើតរបស់ខ្លួនបែបនេះ ទើបជនសង្ស័យសម្រេចចិត្តចងក សម្លាប់ខ្លួនតែម្តងទៅ។ ក្រោយពីពិនិត្យសពរួចមក សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពជនសង្ស័យខាងលើនេះ ពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។
សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យ ធ្វើការឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ប្រធានអង្គការស្គុត ដែលកូនស្រីបង្កើតរបស់ជនសង្ស័យបានរៀបរាប់ប្រាប់បុគ្គលឹករបស់អង្គការស្កុតថា ឪពុករបស់ខ្លួនបានចាប់រំលោភនាងបានសម្រេចចំនួន ២ដងមកហើយ។ ដោយ៖ សួង សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (20)
មិត្ត006665457
· 2020-04-14
ងាប់ដូចស្រួលពេកហើយ
ThornNakim Onecoin
· 2020-04-14
សណ្តានសត្វ
Vuthy Channroeurt
· 2020-04-14
យ៉ាប់ណាស់មុនធ្វើរឿងចឹងៗមិនគិតទេដល់ពេលប្រព្រឹត្តិខុសហើយមកធ្វើចឹងបានអីមកវិញបានតែធ្វើអោយអនាគតកូនខូចខាតខូចកេរ្តិ៍ឈ្មោះ
Hi Lose
· 2020-04-14
Hi
North New
· 2020-04-14
ថោកទាបបំផុត
Sov
· 2020-04-14
អាតិរិច្ឆានអើយ
Dol
· 2020-04-14
គួតែមានច្បាប់ប្រហាជីវិតសម្រាប់សត្វតិរិច្ឆានបែបនេះ
Srey Doung
· 2020-04-14
តិរិច្ឆានជាគ្នា
Sreynit
· 2020-04-14
ចេះអៀនខ្មាស់ទៀតអាស្លាប់
Sokty
· 2020-04-14
ងាប់ចឹងស្រួលពេក
Mam
· 2020-04-14
អានេះសាហាវជាងសត្វតិរិច្ឆានទៅទៀត
Taevy
· 2020-04-14
អានេះមិនមែនមនុស្សទេ
Chanthou
· 2020-04-14
អន់ជាងសត្វទៀត
Hexuan
· 2020-04-14
ងាប់ចឹងស្រួលពេកហើយ
Chanvatey
· 2020-04-14
ងាប់ទៅសមហើយ
- 1
- 2
ទៅកាន់