
TNAOT News
· 2020-04-28
អាមេរិកផ្ដល់មូលនិធិបន្ថែមចំនួន ១,៥លានដុល្លារទៀតដល់កម្ពុជា ប្រយុទ្ធប្រឆាំងកូវីដ១៩
#COVID-19# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ# #សហរដ្ឋអាមេរិក#
5227
ភ្នំពេញ៖ មូលនិធិបន្ថែមចំនួន ១,៥លានដុល្លារ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្ដល់ជូនរាជារដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ក្នុងឱកាសនេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក មានប្រវត្តិដ៏យូរក្នុងការធ្វើការរួមគ្នា ជាដៃគូប្រកបដោយផលិតភាព និងប្រសិទ្ធភាព ក្នុងការពង្រឹងនូវប្រព័ន្ធសុខាភិបាល ដោះស្រាយនូវជំងឺឆ្លងផ្សេងៗ និងលើកកម្ពស់សមិទ្ធផលសុខាភិបាល សម្រាប់ប្រជាជនកម្ពុជា នៅក្នុងតំបន់ និងលើពិភពលោក”។
ស្ថានទូតសហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែមេសានេះ បានឲ្យដឹងថា តាំងពីពេលចាប់ផ្តើមនៃការផ្ទុះមេរោគរាតត្បាតនេះមក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយសរុបចំនួនជាង ៣,៥ លានដុល្លារ ដើម្បីទប់ទល់ការរាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។ ជំនួយនេះ ដែលត្រូវបានផ្តល់តាមរយៈ ទីភ្នាក់ងារជំនួយអាមេរិក (USAID) កំពុងផ្តល់ការគាំទ្រដល់ការសង្គ្រោះជីវិតមនុស្ស ដោយធ្វើការសម្របសម្រួលជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូមនុស្សធម៌អន្តរជាតិ និងអ្នកពាក់ព័ន្ធក្នុងស្រុកដទៃទៀត៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (25)
veasna 168
· 2020-04-29
Hi
វ៉ាន វាសនា
· 2020-04-29
Hi
មិត្ត950803333
· 2020-04-28
ពិតជាមានចិត្តមែន
លីមីងហូ
· 2020-04-28
goods
Rous Saret
· 2020-04-28
អ្នកណាជួយក៏គេផ្សាយដែរ ព័ត៌មានគេផ្សាយតាំងពីម្សិលមិញម្ល៉េះ
Keang Seyha Official
· 2020-04-28
ប្រទេសខ្លួនមានទុកហើយ នៅជួយប្រទេសដ៏ទៃទៀត
Doung Marady
· 2020-04-28
bak yol
nasri
· 2020-04-28
មានជំនួយតែគ្មានកាដឹងគុណ😐😐😐
កវីកំសត់
· 2020-04-28
https://r.honeygain.money/VANCHB55D4 រកលុយថ្មីគ្រាន់តែបើកអិនធើណេតចោលក៏បានលុយ
Chem sreypov512
· 2020-04-28
thanks for your kind ❤️ God bless you USA
ID76932327*
· 2020-04-28
អរគុណ
I LOVE CAMBODIA2
· 2020-04-28
thanks for share
ម៉ាង ម៉ាមុន្នី
· 2020-04-28
good
Chantou
· 2020-04-28
អរគុណ
Oudom
· 2020-04-28
បើចិនជួយតិចតួចនិយាយពីផ្សាយនោះផ្សាយ
- 1
- 2
ទៅកាន់