បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-05-06

សម្ដេចហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិ ក្នុងឱកាសបុណ្យវិសាខបូជា ឱ្យជួបតែសេចក្តីសុខគ្រប់ៗគ្នា

#សិល្បៈ និងវប្បធម៌# #ហ៊ុន សែន# #ចំណេះដឹង# #វិសាខបូជា# #ពិធីបុណ្យ#

3337

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យសាសនាធំបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា។

សម្ដេចនាយករដ្ឋមន្ត្រីបានបង្ហោះសារនៅលើផេកផ្លូវការថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

សម្ដេចតេជោ ក៏បានសូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយសូមបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកការងារនេះផងដែរ៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (18)

Keit Seav Mey

· 2020-05-06

😍

keo brosthom

· 2020-05-06

❤❤❤

BongPhon

· 2020-05-06

😍❤

Ner TM

· 2020-05-06

https://youtu.be/j5qJsVayZoc

ID 3848976

· 2020-05-06

😍

គល់ឈើ55887327

· 2020-05-06

សូមអរគុណដែលបានចែករំលែក

ID78215385

· 2020-05-06

😍😍

មិត្ត895095883

· 2020-05-06

😳❤️❤️❤️

ID76919508

· 2020-05-06

ជូនពរសម្តេចដែរ

ID76919508

· 2020-05-06

ទទួលបានសម្តេច

ID76919508

· 2020-05-06

😮😮

ID76919508

· 2020-05-06

😮

Love all1

· 2020-05-06

សាធុសាធុ

ID76969789

· 2020-05-06

វាពុំមែនជាបុណ្យធំសម្រាប់តែប្រទេសកម្ពុជាទេ តែគឺជាពិធីបុណ្យរបស់ព្រះពុទ្ធសាសនាទូទាំងសកលផងដែរ

ID76980550

· 2020-05-06

Good

  • 1
  • 2
ទៅកាន់

ការណែនាំពិសេស