
SokhaKrom
· 2020-07-14
ករណីវិជ្ជមានវីរុសកូវីដ ៩នាក់ទៀត ក្នុងចំណោមអ្នកធ្វើដំណើរមកពីអារ៉ាប់ប៊ីសាអូឌី
#COVID-19# #សុខភាព# #ជំងឺ# #ករណីវិជ្ជមាន# #អារ៉ាប់ប៊ីសាអូឌី#
14218
ភ្នំពេញ៖ កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ (Covid-19) ចំនួន ៩នាក់បន្ថែមទៀត ដែលជាបុរសជនជាតិខ្មែរ ដែលបានធ្វើដំណើរមកពីអារ៉ាប់ប៊ីសាអូឌី។ នេះបើតាមការសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០។
តាមការលើកឡើងរបស់ក្រសួងសុខាភិបាល បុរស ៩នាក់ រស់នៅក្នុងខេត្តត្បូងឃ្មុំ កណ្តាល កំពង់ឆ្នាំង និងរាជធានីភ្នំពេញ ដែលបានធ្វើដំណើរមកពីអារ៉ាប់ប៊ីសាអូឌី ដល់កម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
ជាលទ្ធផលតេស្តវត្ថុសំណាកពួកគាត់លើកទី២ ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
ដោយឡែក ចំពោះអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ បានកើនដល់ ៣២នាក់ ស្រី ១នាក់ និងបុរស ៣១នាក់ ដែលជាអ្នកត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសអារ៉ាប់ប៊ីសាអូឌីត។
គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១៦៥នាក់ មានស្រ្តីចំនួន ៤០នាក់ និងបុរស ១២៥នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា) ដែលបានរាតត្បាតលើ ១៣ខេត្ត-ក្រុងរបស់កម្ពុជា។
ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១៣៣នាក់ ដែលមានស្រី ៣៩នាក់ និងប្រុស ៩៤នាក់ ស្មើនឹង ៨០,៦១%៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (105)
មិត្ត408223755
· 2020-09-22
😅
Sokhen sokhen
· 2020-09-19
😮😮😮😮😮🤔🤔🤔🤔😃😃😃😃
យិន ចៅឡាងID77462073
· 2020-07-30
ប្រុងប្រយ័ត្នទាំងអស់គ្នា យើងគួរតែចូលរួមការពារសុខភាពទាំងអស់គ្នា កុំអោយឆ្លងជំងឺកូវីដ១៩ 😔🙏🏻🙏🏻🙏🏻🇰🇭
មិត្ត460020358
· 2020-07-30
😐😐😐😐
មិត្ត713609773
· 2020-07-29
😃😃😃😃
មិត្ត871736882
· 2020-07-28
Hi
Reak ster
· 2020-07-28
👍👍👍👍👍👍
មិត្ត618419870
· 2020-07-28
🤣🤣
មិត្ត513710082
· 2020-07-28
😉
Xsuf sgz
· 2020-07-28
អត្ថបទមានអត្តន័យល្អបំផុត
Dii Roth
· 2020-07-27
☺️☺️
Yon Thevid
· 2020-07-27
😊😊
Start
· 2020-07-27
😥😥😥
មិត្ត639201401
· 2020-07-27
😍😍😍
MESA FAKE
· 2020-07-26
😧😧
- 1
- 2
- 3
- 4
- 5
- 6
- 7
ទៅកាន់