
TNAOT News
· 2020-07-27
បំបែកសំណុំរឿងធ្វើឯកសារក្លែងបន្លំជាបញ្ជាការដ្ឋានអង្គរក្ស
#ឯកសារក្លែងក្លាយ# #សំណុំរឿង# #សង្គម# #នយោបាយជាតិ# #អង្គរក្ស#
11428
ខេត្តកណ្តាល ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដឹកនាំដោយលោក ឡាក់ ម៉េងធី នាយការិយាល័យ បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងករណីធ្វើឯកសារក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែងជាបញ្ជាការដ្ឋានអង្គរក្ស ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ និងបានឃាត់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតូបយីហោរតនាបុត្រ ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ជនទាំង៣នាក់នេះមាន ៖
១-ឈ្មោះ ញ៉ែម ភឿន ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅផ្ទះលេខ២០ ផ្លូវលេខ៣៧១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអង្គរក្ស
២-ឈ្មោះ ចាន់ ផាន្នាក់ ភេទប្រុស អាយុ២៨ ស្នាក់នៅផ្ទះជួលក្រោយម៉ូឌែន២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្ត និង
៣-ឈ្មោះ ផាត់ សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល មុខរបរថតចម្លងឯកសារ ។
ចំពោះវត្ថុតាងដែលត្រូវបានរឹបអូសមាន ប័ណ្ណសម្គាល់ខ្លួនឈ្មោះ ផៃ វុត្ថា(ក្លែងក្លាយ)
ប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព(ក្លែងក្លាយ)លិខិតបញ្ជាបេសកកម្ម ឈ្មោះ ផៃ វុត្ថា(ក្លែងក្លាយ) និងទូរស័ព្ទដៃ៣គ្រឿង ។លោក ឡាក់ ម៉េងធី បានឲ្យដឹងថា កាលពីឆ្នាំ២០១៤ ឈ្មោះ ចាន់ ផាន្នាក់ បានចូលបម្រើការងារនៅបញ្ជាការដ្ឋានកងអង្គរក្ស(កងអន្តរាគមន៍២១០) លុះនៅពាក់កណ្តាលឆ្នាំ២០១៥ ក៏ឈប់ធ្វើការវិញ ។ នៅពេលបម្រើការងារនោះឈ្មោះ ចាន់ ផាន្នាក់ បានស្គាល់ឈ្មោះ ញ៉ែមភឿន ដែលជាអ្នកធ្វើការនៅបន្ទាយជាមួយគ្នា ហើយក៏មានទំនាក់ទំនងគ្នារហូតមក ។
នៅឆ្នាំ២០១៨ ឈ្មោះចាន់ ផាន្នាក់ មានបំណងចង់ទៅធ្វើការជាអ្នកបើករថយន្តឲ្យជនជាតិចិននៅខេត្តព្រះសីហនុ តែជនជាតិចិនតម្រូវឲ្យជាអ្នកដែលមានក្របខណ្ឌក្នុងកងកម្លាំងទើបគេទទួលយកធ្វើការ ។ ពេលនោះ ឈ្មោះ ចាន់ ផាន្នាក់ បានពឹងសុំឲ្យឈ្មោះ ញ៉ែម ភឿន ជួយយកប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព លិខិតបញ្ជាបេស
កកម្ម និងប័ណ្ណសម្គាល់ខ្លួននៅបញ្ជាការដ្ឋានកងអង្គរក្សរបស់ឈ្មោះ ញ៉ែម ភឿន មកកែដាក់ឈ្មោះ ចាន់ ផាន្នាក់ វិញ ទើបនាំគ្នាទៅកន្លែងថតចម្លងឯកសារមួយដែលមានផ្លាកយីហោរតនាបុត្រ ។
ក្រោយមក ឈ្មោះ ចាន់ ផាន្នាក់ បានរៀបចំឲ្យគេធ្វើឯកសារក្លែងជាបញ្ជាការដ្ឋានអង្គរក្ស ឲ្យទៅអ្នកផ្សេងៗទៀតដូចជា ១-ឈ្មោះ ឌួក ម៉ាប់ភេទប្រុស (ជាប់ពន្ធនាគារនៅខេត្ដព្រះសីហនុ)
២-ឈ្មោះ ហែម សម្បត្ដិ ភេទប្រុស ៣-ឈ្មោះព្រុំ សុផាត ភេទប្រុស ៤-ឈ្មោះ ផៃ វុត្ថា
និងអ្នកមួយចំនួនទៀតមិនចាំឈ្មោះ ដែលនៅពេលធ្វើឯកសារគឺទទួលបានប្រាក់ចាប់ពី១៦០ដុល្លារទៅ២២០ដុល្លារ ។ ចំណែកឈ្មោះ ផាត់សុវណ្ណ ជាអ្នកស្គែនកាត់តឯកសារទទួលបានប្រាក់ចាប់ពី៣មុឺនរៀលទៅដល់៧មុឺនរៀល ។តាមចម្លើយសារភាពរបស់ជនទាំង៣នាក់នេះ គឺខ្លួនពិតជាបានចាត់ចែងឲ្យធ្វើឯកសារក្លែងជាបញ្ជាការដ្ឋានអង្គរក្ស ឲ្យទៅអ្នកដទៃប្រើប្រាស់ប្រាកដមែន ដើម្បីទទួលបានប្រាក់មួយចំនួន ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (197)
វីរៈ 273484626383777
· 2020-10-18
B
មិត្ត376439106
· 2020-10-03
good
ly micky
· 2020-08-19
👍👍👍
Sokhen So
· 2020-08-17
🤗🤗🤗🤗🤗😎😎😎😋😋😋🤣🤣
mayara
· 2020-08-17
🤔🤔
ID77067339
· 2020-08-11
🤣🤣😂😁😃😄
Sokunthea Chay
· 2020-08-10
😊
យ៉ុន ថាណា
· 2020-08-10
☺️☺️
មិត្ត17539081
· 2020-08-10
hi🇰🇭🇰🇭
គឺម ហ័ង
· 2020-08-09
តោះៗ...ចុចLikeទៅLikeមកទាំងអសគ្នា👌🙏😘
Chantrea ID77113134
· 2020-08-09
🤗 🤗 🤗
NaFY ID77247686
· 2020-08-08
😊
Tong Chhunleng
· 2020-08-07
why
funy show
· 2020-08-07
😮😮😮😮
ធុល ខេមរា
· 2020-08-07
hmmm
- 1
- 2
- 3
- 4
- 5
- 6
- 14
ទៅកាន់