TuonVibot

· 2020-08-15

ស្មាតហ្វូន Samsung Galaxy S21 នឹងមកដោយគ្មានឧបករណ៍ចាប់សញ្ញា ToF

#Apple# #ស្មាតហ្វូន# #បច្ចេកវិទ្យា# #ទូរសព្ទ# #Samsung Galaxy S21#

1183

ស្មាតហ្វូន Galaxy Note20 ដែលបានប្រកាសនាពេលថ្មីៗនេះរបស់ក្រុមហ៊ុន Samsung បានធ្វើឡើងដោយគ្មានឧបករណ៍ចាប់សញ្ញា ToF និងរបាយការណ៍ថ្មីៗចេញពីប្រទេសកូរ៉េខាងត្បូងបានអះអាងថាទូរសព្ទ Galaxy S21 នេះនឹងគ្មានឧបករណ៍ចាប់សញ្ញា ToF ដូចគ្នា ។

ក្រុមហ៊ុន Samsung បានសម្រេចលប់បំបាត់ឧបករណ៍ចាប់សញ្ញា ToF នៅលើទូរសព្ទ Galaxy S21 ពីព្រោះមិនមានករណីប្រើប្រាស់គ្រប់គ្រាន់សម្រាប់បច្ចេកវិទ្យាមួយនេះទេ។ 

ទោះយ៉ាងណា ក្រុមហ៊ុន Samsung មិនបានបោះបង់ចោលគំនិតនេះនៅឡើយទេហើយផ្នែកប្រព័ន្ធ LSI Business របស់ក្រុមហ៊ុនត្រូវបានគេរាយការណ៍ថាកំពុងអភិវឌ្ឍឧបករណ៍ចាប់រូបភាពដែលអាចធ្វើឱ្យប្រសើរជាងមុនផងដែរ ។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េមួយនេះនឹងពិចារណាប្រើប្រាស់វានៅក្នុងស្មាតហ្វូនបន្ទាប់របស់ខ្លួន នៅពេលដែលបានឃើញពីរបៀបដែលក្រុមហ៊ុន Apple អនុវត្តនូវបច្ចេកវិទ្យា ToF បាន ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)