
TNAOT News
· 2020-09-22
ក្រុមបំផ្ទុះគ្រាប់បែកនៅប៉ុស្តិ៍ប៉ូលិស២ឆ្នាំមុន តុលាការវៀតណាម ចាប់ដាក់គុក
#តុលាការ# #សង្គម# #គុក# #ព័ត៌មានសង្គម# #គ្រាប់បែក#
2816
ទីក្រុងហាណូយ ៖ នៅថ្ងៃទី២២ កញ្ញា ២០២០នេះ តុលាការប្រទេសវៀតណាម បានកាត់ទោសមនុស្សចំនួន ២០នាក់ ឲ្យជាប់ពន្ធនាគារ ចន្លោះពី២ ទៅ ២៤ឆ្នាំ ពីបទភេរវកម្ម បំផ្ទុះគ្រាប់បែក នៅក្នុងស្ថានីយ៍ប៉ូលីសមួយ កាលពី២ឆ្នាំមុន នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ។
តុលាការក្រុងហូជីមិញ បានរកឃើញ និងផ្តន្ទាទោសជនជាប់ចោទ ចំនួន១៧នាក់ ដែលជាប់ចោទពីបទភេរវកម្ម ហើយ៣នាក់ទៀត ជាប់ចោទពីបទប្រើប្រាស់គ្រឿងផ្ទុះខុសច្បាប់ ។
ដោយឡែក មន្ត្រីនគរបាល ជាន់ខ្ពស់របស់វៀតណាម បាននិយាយ នៅមុនការកាត់ក្តី កាលពីសប្តាហ៍មុនថា ក្រុមជនជាប់ចោទ បានទទួលប្រាក់ពីអង្គការនិរទេសមួយឈ្មោះទៀវដាយវៀត ដើម្បីទិញគ្រឿងផ្ទុះ និងបំផ្ទុះ ជាអ្វីដែលប៉ូលីសហៅថា “សកម្មភាពភេរវកម្ម ដើម្បីផ្ដួលរំលំរដ្ឋវៀតណាម” ។
មន្ត្រីនគរបាល បន្តថា ក្រុមនេះ បានបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់ នៅឯប៉ុស្តិ៍ប៉ូលិសមួយ បណ្តាលឲ្យមនុស្សបីនាក់រងរបួស ។
ក្រុមនេះ មានបាវចនា គឺ “ឆេះទាំងអស់” “សម្លាប់ទាំងអស់” “បំផ្លាញទាំងអស់” “លួចទាំងអស់” ។
មន្ត្រីនគរបាលដដែល បានបញ្ជាក់ថា អង្គការទៀវដាយវៀត ត្រូវបានបង្កើតឡើងដោយលោក Ngo Van Hoang Hung ដែលបានរត់គេចចេញពីពន្ធនាគារក្នុងឆ្នាំ១៩៨២ ហើយបានភៀសខ្លួនទៅប្រទេសកាណាដា ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (32)
មិត្ត556710576
· 2020-09-29
death?
ID77035812
· 2020-09-24
😮😮🤔🤔😮😮
ID77035812
· 2020-09-24
🤔🤔😮😮🤔🤔
មិត្ត516951482
· 2020-09-24
😐😐😐
មិត្ត008274440
· 2020-09-24
🤔🤔🤔
មិត្ត408223755
· 2020-09-23
😅
មិត្ត75468887
· 2020-09-23
😮😮
មិត្ត123045698
· 2020-09-23
🤗🤗
ផ្កាភ្លើង
· 2020-09-23
👍👍👍
BRONYCG
· 2020-09-23
🤗🤗
Leng Sokhen
· 2020-09-23
🤗🤗🤗🤗🤗🤗😋😋😋😋😋😉😉😉
Chea Manita
· 2020-09-23
☺️☺️☺️👍👍
MINH RECORD
· 2020-09-23
👍👍
ស្ដេចកូនពៅ
· 2020-09-22
ហាកមិចចឹង😂😂😂😂
មិត្ត761542562
· 2020-09-22
😅
- 1
- 2
- 3
ទៅកាន់