អានប្រលោមលោក

· 2020-10-07

ប្រភេទសត្វថ្មីចំនួន ១០ ប្រភេទដែលត្រូវបានគេព្យាករណ៍ថានឹងបង្ហាញខ្លួននាពេលអនាគត

12077

ភពផែនដីរបស់យើងមានប្រព័ន្ធអេកូឡូស៊ីប្លែកមួយដែលមានប្រភេទរុក្ខជាតិនិងសត្វរាប់រយរាប់ពាន់ប្រភេទ។ វាតែងតែវិវត្តនិងផ្លាស់ប្តូរជានិច្ចមិនដែលនៅដដែលឡើយ។ហើយសត្វដែលមានរូបរាងចម្លែកៗទាំងនេះត្រូវបានគេព្យាករណ៌ថានឹងមាននៅពេលអនាគត។

១. សត្វ Manambulus perhorridus ឬ Night Stalker៖សត្វនេះ Manambulus perhorridus វាអាចនឹងមានរូបរាងស្រដៀងនឹងសត្វប្រជៀវដែរគ្រាន់តែវាធំជាងហើយដៃរបស់វាដុះនៅក្រោយតែបោះមកមុខ។

២. សត្វ Necropteryx៖សត្វនេះមានមុខមាត់ស្រដៀងសត្វត្មាតដែលវាស៊ីសាកសពជាអាហារហើយវាមានចំពុះដ៏រឹងអាចបំបែកឆ្អឹង។ សត្វទាំងនេះពូកែដើរហើយពួកវាអាចធ្វើដំណើររហូតដល់ ១០ គមក្នុងមួយថ្ងៃដើម្បីស្វែងរកចំណី។

៣. សត្វ Pennatacaudus volitarius ឬ parashrews៖វាគឺជាថនិកសត្វតូចៗដែលរស់នៅក្នុងតំបន់ភ្នំ។ កន្ទុយវាមានរាងវែងនិងនៅខាងខុងមានរោមច្រើនដូចឆ័ត្រហើយវាក៏អាចហោះធ្វើការបំលាស់ទីបានដែរ។ ជំរកដំបូងរបស់វាអាចមាននៅអាមេរិកខាងជើង។

៤. កណ្តុរអារក្ស Daemonops rotundus៖ជាសត្វដែលអាចលោតផ្លោះបានយ៉ារហ័សនិងជាបិសាខមំសាសីដ៏កាចសាហាវដែលវាចូលចិត្តដើរប្រមាញ់តាមវាលខ្សាច់។

៥. ប្រជៀវស្លាបវែង Deathgleaner៖សត្វប្រជៀវនេះមានស្លាបប្រវែង ១.៣ ម៉ែត្រហើយវាស៊ីសត្វព្រៃនិងគ្រោងឆ្អឹងសពជាអាហារ។ ជម្រកដំបូងរបស់វាអាចមាននៅអាមេរិកខាងជើង។ 

៦. សត្វ Pamthret៖សត្វ Vulpemusetla acer ឬ pamthret គឺជាពពួកសត្វដែលមានរាងសំប៉ែតគួរឱ្យស្រលាញ់។ ហើយពួកវាអាចធំធាត់រហូតដល់ទៅ ៧៨ អ៊ីញ។

៧. សត្វ Terabyte៖សត្វនេះនឹងក្លាយជាសត្វល្អិតប្រភេទថ្មីបំផុតនៅពេលអនាគតហើយក្បាលដ៏ធំរបស់វាក៏អាចផលិតនៅសាធាតុគីមីដែលអាចបាញ់សម្លាប់សត្រូវបានយ៉ាងងាយផងដែរ។

៨. សត្វ Wakka៖សត្វ Struthioforme Anabracchium ឬ wakka វាអាចមានរូបរាងធំស្រដៀងនឹងសត្វអូទ្រីសដែលគ្មានដៃខាងមុខនោះទេ។ វាស៊ីស្មៅជាអាហារហើយទីជម្រកដំបូងរបស់វាគឺអាមេរិកខាងត្បូង។

៩. សត្វ Reedstilt៖វាជាប្រភេទសត្វល្មូនដែលអាចមានទំហំប៉ុនដាយណូស័រ។ វាអាចរស់នៅលើជ្រាំងទន្លេនិងចាប់ត្រីស៊ីជាអាហារ។

១០. សត្វ Neocidaris Schwarzanheggeri៖សត្វល្មូនមួយក្បាលនេះវាអាចមានរូបរាងដូចជាផ្កាយសមុទ្រឬកាំប្រម៉ាសមុទ្រ។ វាអាចលូតលាស់ដល់កម្ពស់ ២០-៤០អ៊ីញ៕ ដោយ៖ Orchid

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)