
Knongsrok
· 2024-06-14
គេធ្លាប់ប្រាប់ខ្ញុំថា ខ្ញុំល្អណាស់សម្រាប់គេ ក៏ជាមនុស្សតែម្នាក់ដែលល្អចំពោះគេ តែចុងក្រោយ!!!
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
3236
គេធ្លាប់ប្រាប់ខ្ញុំថា ខ្ញុំល្អណាស់សម្រាប់គេ ក៏ជាមនុស្សតែម្នាក់ដែលល្អចំពោះគេ តែចុងក្រោយ មនុស្សល្អដូចខ្ញុំ ក៏ត្រូវគេទុកចោលឱ្យនៅម្នាក់ឯង ព្រោះគេទៅក្បែរមនុស្សដែលគេប្រាប់ខ្ញុំថា គេស្អប់ម្នាក់នោះ មិនចូលចិត្តម្នាក់នោះទេ!
គេធ្លាប់ប្រាប់ខ្ញុំថា ទោះខ្ញុំទៅណា កន្លែងណា ក៏គេនៅក្បែរ និងសុំខ្ញុំទៅជាមួយដែរ តែចុងក្រោយ ខ្ញុំនៅតែខ្ញុំ ចំណែកគេ ក៏ចាកចេញទៅ មិនប្រាប់សូម្បីតែមួយម៉ាត់!
មានអ្នកធ្លាប់ប្រាប់ខ្ញុំថា ខ្ញុំជាមនុស្សល្អចិត្ត ល្អគំនិត ចុងក្រោយមនុស្សល្អចិត្តគំនិតដូចខ្ញុំ គឺគេមករកតែពេលគេត្រូវការ ពេលគេពិបាក តែដល់ពេលសប្បាយរីករាយ គេក៏ទៅជួបជុំអ្នកផ្សេងវិញ!
មិនថាជាមិត្ត ឬស្នេហា គឺសុទ្ធតែប្រាប់ខ្ញុំថា ខ្ញុំល្អណាស់ ល្អខ្លាំង តែចុងក្រោយ មនុស្សល្អគេឱ្យនៅតែម្នាក់ឯង ហើយគេរកមនុស្សល្អតែពេលគេមានទុក្ខ ជួបបញ្ហា ត្រូវការប្រើ ត្រូវការឱ្យខ្ញុំជួយតែប៉ុណ្ណោះ ...!
ពេលខ្លះ ខ្ញុំចង់ក្លាយជាមនុស្សអាក្រក់វិញ គឺមនុស្សអាក្រក់ដែលគ្រប់គ្នានឹងជ្រើសរើសយកខ្ញុំក្នុងពេលដែលរីករាយសប្បាយចិត្តជាមួយគ្នា!
ធ្វើមនុស្សល្អ ក៏បានត្រឹមតែគេទុកយើងចោល
ធ្វើមនុស្សល្អ ក៏បានត្រឹមតែនៅឯកាម្នាក់ឯង!
គេថា ម៉េចបានខ្ញុំស្ងប់ស្ងាត់ម៉េះ ម៉េចអត់ចូលចិត្តសប្បាយដូចគេចឹង? តែគេមិនដែលហៅខ្ញុំទេ ពេលសប្បាយ ពេលជួបជុំ ទើបគ្មានវត្តមានខ្ញុំ ខ្ញុំក៏បានត្រឹមតែក្លាយជាមនុស្សដែល ស្ងប់ស្ងាត់បែបហ្នឹងហើយ ...!!!
#ក្នុងចិត្ត #មនុស្សចុងក្រោយ #sadlife #Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
មនុស្សប្រុសដែលមានចរិតលក្ខណៈទាំង ៤ នេះនៅលើតុបាយ មួយជីវិតគ្មានថ្ងៃជោគជ័យឡើយ

អ្នកវិទ្យាសាស្ត្រ ធ្វើការរកឃើញ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីវិភាគ លើក្រណាត់ទេសរុំ ព្រះយេស៊ូវ យកទៅកប់ក្នុងផ្នូរ

បើចង់បានភាពសប្បាយរីករាយ គួរកាត់ផ្តាច់ទំនាក់ទំនងជិតស្និទ្ធចោល ហើយកុំនៅជិតមិត្តទាំង៥ប្រភេទនេះ

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

全部评论 (0)