
phara
· 2019-08-02
ក្រុមហ៊ុន Morgan Group បើកការសាងសង់គម្រោងពហុមុខងារដ៏ធំរបស់ខ្លួនក្នុងខេត្តព្រះសីហនុ
#គម្រោងពហុមុខងារ# #ខេត្តព្រះសីហនុ# #សង្គម# #ក្រុមហ៊ុន Morgan Group# #នយោបាយជាតិ#
0
ក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅប្រទេសចិន Morgan Group កាលពីថ្ងៃទី ៣១ ខែកក្កដា បានចាប់ផ្តើមសាងសង់គម្រោងពហុមុខងារដ៏ធំរបស់ខ្លួននៅខេត្តព្រះសីហនុ ស្របពេលដែលខេត្តមួយនេះកំពុងមានការវិនិយោគយ៉ាងគំហុក។ជាមួយនឹងការមិនបញ្ចេញដើមទុនវិនិយោគ ក្រុមហ៊ុន Ever Asend Development Co.Ltd ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ Morgan Group បានចាប់ផ្តើមសាងសង់គម្រោងពហុមុខងាររបស់ខ្លួនដែលមានឈ្មោះថា Morgan The Pure Bay នៅលើផ្ទៃក្រឡាសំណង់ប្រមាណជា ៤៥ម៉ឺនម៉ែត្រការ៉េ។
លាតសន្ធឹងលើផ្ទៃដី ៣,២ ហិកតានៅតាមបណ្តោយឆ្នេរអូត្រេស គម្រោងកម្ពស់ ៣៥ ជាន់នេះ នឹងមានខុនដូទំហំ ២៧ម៉ឺនម៉ែត្រការ៉េបែរទៅមាត់សមុទ្រ បន្ទប់ប្រណីតចំនួន ៣ ម៉ឺនម៉ែត្រការ៉េ ក្លឹបVIP ភោជនីយដ្ឋានលំដាប់ប្រណីត ក៏ដូចជាកន្លែងហាត់ប្រាណលំដាប់អន្តរជាតិ។ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ បានស្វាគមន៍ចំពោះការវិនិយោគនេះ ដោយក្នុងនោះឯកឧត្តមបានលើកឡើងថា គម្រោងដ៏ធំបែបនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យ។ឯកឧត្តមថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានបើកច្រកទាំងអស់ ដើម្បីទទួលអ្នកវិនិយោគពីគ្រប់ទិសទីដែលចង់មកបណ្ដាក់ទុននៅប្រទេសកម្ពុជា ប៉ុន្តែ ត្រូវគោរពទៅតាមច្បាប់របស់កម្ពុជា»។ ក្រុមហ៊ុន Morgan Group បានវិនិយោគលើគម្រោងពីរផ្សេងទៀតរួមមានអគារការិយាល័យលំដាប់ A ឈ្មោះថា Morgan Tower និង គម្រោង Morgan Peninsula Garden នៅខេត្តព្រះសីហនុ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
តារាសម្ដែងកូរ៉េខាងត្បូងនាង Kim Min Hee សរសើរមិត្តប្រុសវ័យ ៦៣ឆ្នាំ ក្នុងកម្មវិធី Locarno Film Festival

រយៈពេលបីខែដើមឆ្នាំ២០២៥ ខេត្តបាត់ដំបងរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦ដង មានមនុស្សស្លាប់ ១នាក់ របួស ៤នាក់

អតីតប្រធានាធិបតីហ្វីលីពីននឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងសវនាការ ICC នៅទីក្រុងឡាអេ

ទោះជីវិតអ្នកក្រប៉ុណ្ណាក៏ដោយ ហាមលោភលន់ចំពោះលុយ៤ប្រភេទនេះ

全部评论 (0)
暂无评论