បង្ហោះផ្សាយ

ខ្មែរ

អប់រំជីវិត

· 2022-12-24

មនុស្សទាំងអស់គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ...! | អត្ថបទជីវិត

#ចំណេះដឹង# #ល្អឥតខ្ចោះ# #Inspiration Stories# #ចំណុចខ្វះខាត#

521

មនុស្សទាំងអស់នៅលើផែនដីដែលយើងកំពុងរស់នៅនេះ មិនអាចរកបានអ្នកណាម្នាក់ដែលល្អឥតខ្ចោះនោះទេ។ ភាពខ្វះខាតតែងតែមានគ្រប់បុគ្គលទាំងអស់ សូម្បីតែបុគ្គលជោគជ័យលំដាប់ពិភពលោកក៏នៅមានចំណុចខ្វះខាតជាច្រើនដែរចុះទម្រាំតែមនុស្សធម្មតាដូចជាយើងតើមានចំណុចខ្វះខាតប៉ុណ្ណាទៅ?

រូបតំណាង

ភាពឥតខ្ចោះមិនអាចកើតមានចំពោះបុគ្គលណាម្នាក់ឡើយ សូម្បីតែព្រះទាំងអស់ដែលយើងគោរពបូជាក៏នៅមានចំណុចខ្វះខាតមួយចំនួនផងដែរ។ ដូច្នេះហើយអ្នកមិនត្រូវគិតថាខ្លួនអ្នកជាមនុស្សឥតខ្ចោះ ជាមនុស្សអស្ចារ្យ មានអ្វីៗគ្រប់បែបយ៉ាងដែលអ្នកដទៃមិនមាននោះទេ ព្រោះថាអ្វីៗគ្រប់យ៉ាងវានឹងបាត់បង់ទៅវិញនៅថ្ងៃណាមួយ។

មនុស្សដែលគិតថាខ្លួនឯងឥតខ្ចោះ ឬល្អគ្រប់យ៉ាងគឺជាមនុស្សដែលល្ងង់បំផុត ព្រោះថាបុគ្គលដែលឆ្លាត ឬបុគ្គលដែលមានឧត្តមគតិខ្ពស់គេមិនដែលគិតថាខ្លួនគេជាបុគ្គលដែលឥតខ្ចោះនោះទេ។ ផ្ទុយទៅវិញពួកគេតែងតែគិតថា រូបគេនៅខ្វះខាតចំនុចជាច្រើនដែលពួកគេរកត្រូវបំពេញថែម។ អ្វីគ្រប់បែបយ៉ាងដែលកើតមកលើរូបយើង គឺយើងជាអ្នករកដោយខ្លួនឯងមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ៕

អត្ថបទដើមដោយ ៖ ឈុនឡេង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់