បង្ហោះផ្សាយ

ខ្មែរ

Harbor Property

· 2022-12-31

ការបង្កើតក្រុងថ្មីទាំងបី បង្កផលវិជ្ជមានអ្វីខ្លះដល់អចលនទ្រព្យ

#ខេត្តកំពង់ស្ពឺ# #ការបង្កើតទីក្រុងថ្មី# #សង្គម# #អចលនទ្រព្យ# #ក្រុងអរិយក្សត្រ#

4885

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតក្រុងថ្មីចំនួនបីបន្ថែមទៀត រួមមាន ក្រុងអរិយក្សត្ រនិងក្រុងសំពៅពូន ស្ថិតនៅក្នុងខេត្តកណ្ដាល ចំណែកឯក្រុងថ្មីមួយទៀត គឺក្រុងឧដុង្គម៉ែជ័យស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។

ក្រុងអរិយក្សត្រ ដែលជាក្រុងទី២ របស់ខេត្តកណ្តាល ដែលមានសង្កាត់ចំនួន១១ គឺ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រតែម្តង។ លើសពីនេះ​ ការបង្កើតក្រុងអរិយក្សត្រ ដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្ដាល និងឃុំចំនួន៥ពីស្រុកល្វាឯម។

រីឯ ក្រុងសំពៅពូន ដោយកាត់យកឃុំចំនួន០៥ពីស្រុកកោះធំ  ឃុំឈើខ្មៅ ឃុំព្រែកជ្រៃ ឃុំព្រែកស្តី  ឃុំជ្រោយតាកែវ និងឃុំសំពៅពូន។ សម្រាប់ទីតាំងរដ្ឋបាល ក្រុងសំពៅពូននេះ គឺស្ថិតនៅក្នុងសង្កាត់សំពៅពូន តែម្តង។ ការបង្កើតក្រុងសំពៅពូននៃខេត្តកណ្ដាល ដោយកាត់យកឃុំចំនួន៥ ពីស្រុកកោះធំ

ចំណែកឯក្រុងទី៣ គឺ ក្រុងឧដុង្គម៉ែជ័យ ស្ថិតនៅខេត្តកំពង់ស្ពឺ ដែលមានសង្កាត់ចំនួន៥គឺ សង្កាត់វាំងចាស់, សង្កាត់វាលពង់, សង្កាត់ត្រាចទង, សង្កាត់ព្រះសែ និងសង្កាត់ក្សេមក្សាន្ដ។ ទីតាំងរដ្ឋបាល ក្រុងឧដុង្គម៉ែជ័យ ត្រូវស្ថិតនៅក្នុងសង្កាត់វាលពង់។

ការបង្កើតក្រុងទាំងបីនេះឡើង ត្រូវបានសំឡឹងមើលឃើញថា ទីតាំងភូមិសាស្ត្រនៃខេត្តកណ្ដាល ជាខេត្តមួយដែលលាតសន្ធឹងព័ទ្ធជុំវិញរាជធានី ដែលជាខេត្តមានសក្តានុពលខ្លាំង។ អមមកជាមួយគ្នាផងនោះ អរិយក្សត្រជាដុំពេជ្រដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់អភិវឌ្ឍន៍ច្រើន ដោយក្នុងនោះមានទាំងស្ពានឆ្លងទន្លេ ទៅកាន់តំបន់អរិយក្សត្រថែមទៀត។

ដោយឡែក តំបន់អរិក្សត្រ និង ក្រុងសំពៅពូន គឺជាតំបន់មួយដែលមានកំណើនប្រជាជនជាលំដាប់ ដែលជាមូលហេតុចម្បងក្នុងហេតុផលផ្សេង ដែលរាជរដ្ឋាភិបាលសម្រេចបង្កើតទៅជាក្រុង ហើយឱ្យមែនទែនទៅ យើងឃើញក្រុងទាំងបី ដែលរាជរដ្ឋាភិបាលបង្កើតឡើងមកនេះ គឺមានទីតាំងនៅជិតនឹងរាជធានីតែម្ដង។

បើយើងក្រឡេកមកមើលវិស័យអចលនទ្រព្យវិញ ក្រុងទាំងបីដែលរាជរដ្ឋាភិបាលទើបបង្កើតឡើងនេះ នឹងហុចផលវិជ្ជមានច្រើនទៅដល់តម្លៃដីធ្លីនៃទីក្រុងទាំងនេះ ខណៈអ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងពីផលវិជ្ជមានលើទីផ្សារអចលនទ្រព្យកាន់តែកើនឡើង ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុងថ្មីចំនួនបីដែលស្ថិតនៅខេត្តកណ្ដាលនិងខេត្តកំពង់ស្ពី។

ជុំវិញរឿងនេះ លោកស្រីតាំង ហ៊ួរ នាយិការនៃក្រុមហ៊ុន Amatak Property បានលើកឡើងថា៖ «  ការបង្កើតក្រុងបន្ថែម នឹងអាចទាក់ទាញតម្លៃអចលនទ្រព្យកើនឡើង ជាពិសេសនៅជំនារតំបន់ដែលបង្កើតក្រុង ជាមួយនឹងផ្លូវខ្វាត់ខ្វែងរួមមានផ្លូវជាតិ៥១ ផ្លូវជាតិ៤១ និងផ្លូវក្រវ៉ាត់ក្រុងទី៤ ។ 

ដោយឡែកសម្រាប់ក្រុងអរិយក្សត្រវិញ លោកស្រីនាយិការនៃក្រុមហ៊ុន Amatak Property ធ្លាប់ប្រាប់មកកាន់ក្រុមការងារharbor property ថាតំបន់អរិយក្សត្រ តម្លៃដីកើនឡើងច្រើនរួចមកហើយ ប៉ុន្តែនៅពេលដែលអគារចាប់ផ្ដើមសាងសង់បន្តៗនៅក្នុងតំបន់ទាំងនេះ តម្លៃអចលនទ្រព្យនឹងផ្លាស់ប្ដូរខ្លាំងនាពេលអនាគត។ លោកស្រីជឿជាក់ថា តំបន់ទាំងនេះ នឹងក្លាយជាតំបន់លេខ ១ នៅក្នុងក្រុងផងដែរ។

លោកស្រីបានបន្តថា៖ ក្រោយពេលគម្រោងស្ពានឆ្លងទន្ លេ ពីផ្សាររាត្រី ទៅជ្រោយចង្វារ និងទៅតំបន់អរិយក្សត្របានអនុម័ត អគារនៅទីនោះនឹងផុសច្រើន គ្រាន់តែមិនលឿនពេកនោះទេ ហើយតំបន់នេះនឹងទាក់ទាញជាងគេបំផុត រីឯ view កណ្ដាលក្រុងកាន់តែស្អាតខ្លាំង។» 

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង៥មុឺន តាមរយៈគេហទំព័រ កម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

Harbor Property

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

មិត្ត598156650

· 2023-01-28

ការបង្កើតក្រុងថ្មីទាំង៣..បង្កផលវិជ្ជមានអ្វីខ្លះដល់អចលនទ្រព្យ អរិយយក្សត..រនិងក្រុងសំពៅពូន..ស្ថិតនៅក្នុងខេត្តកណ្តាល...ចំណែកឯក្រុងថ្មីមួយទៀត....គឺក្រុងឪដុង្គម៉ែជ័យស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។

លេខកូដ65243121

· 2023-01-01

👍

Dav DaRoth

· 2023-01-01

😍

ថន សូភី

· 2023-01-01

👍👍

Mat sos My music

· 2023-01-01

👍👍👍

  • 1
ទៅកាន់