
TNAOT News
· 06-08
លោក ហ៊ុយ វណ្ណៈ ចែករំលែក«វិធានគន្លឹះ ៥កុំ-៥គួរ» ខណៈតំបន់ព្រំដែនកម្ពុជា-ថៃ កំពុងមានបញ្ហា
#NEW NEWS# #ខេត្តព្រះវិហារ# #បិទច្រកព្រំដែន# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ហ៊ុយ វណ្ណៈ# #ព័ត៌មានសង្គម#
3208
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចែករំលែក«វិធានគន្លឹះ ៥កុំ-៥គួរ»ប្រការគួរយល់ដឹង ពាក់ព័ន្ធ «សន្តិសុខព័ត៌មាន និងសាធារណមតិ» ខណៈដែលការបង្កជម្លោះពីបញ្ហាព្រំដែនកម្ពុជា-ថៃ កំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើការគិត ការរស់នៅប្រចាំថ្ងៃ និងមនោសញ្ចេតនាស្នេហាជាតិរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ ខ្ញុំសូមអនុញ្ញាតចែករំលែក «វិធានគន្លឹះ ៥កុំ-៥គួរ» សម្រាប់ជាជំនួយស្មារតីដូចតទៅ៖I- ប្រការមិនត្រូវអនុវត្ត៖ ១- កុំចែកចាយព័ត៌មានដែលគ្មានប្រភព និងគ្មានការពិតជាក់ស្តែង ហើយបង្កទៅជាការយល់ច្រឡំ ឬបង្កើតជាចលាចលសង្គម។, ២- កុំផុសខ្លឹមសារផ្ដេសផ្ដាស ទាំងរូបភាព សំឡេង និងវីដេអូ ក្នុងចេតនាប្រឌិត ញុះញង់ឱ្យស្អប់ខ្ពើមជាតិសាសន៍ និងពន្យុះឱ្យមានអំពើហិង្សា។, ៣- កុំពង្រីកទំនាស់ឱ្យរីករាលដាល ប៉ះពាល់ដល់វិស័យផ្សេងៗទៀតដូចជា វិស័យពាណិជ្ជកម្ម វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទាំងនៅតាមព្រំដែន និងនៅក្នុងប្រទេស។, ៤- កុំរុកគួន កុំបង្កហិង្សា ដែលនាំឱ្យប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋ ហាងទំនិញ អគារក្រុមហ៊ុន ស្ថានទូត ឬស្ថានកុងស៊ុល។, ៥- កុំថតបង្ហាញមូលដ្ឋានកងទ័ព ផ្តល់ព័ត៌មាន សម្ងាត់ដល់ជនបរទេស ឬទម្លាយនូវការសម្ងាត់យោធា។ កុំជាតិនិយមជ្រុល ឆ្លៀតឱកាស ញុះញង់អុជអាល ជំរុញឱ្យមានការផ្ទុះអាវុធ។
II- ប្រការដែលត្រូវអនុវត្ត៖ ១- ផ្តល់ការគាំទ្រនិងភាពជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ តាមយន្តការច្បាប់ ការទូត និងយោធា។, ២- គាំទ្រវិធានការច្បាប់ របស់រាជរដ្ឋាភិបាល ដែលបានបញ្ជូនសំណុំរឿងស្តីពីបញ្ហាជម្លោះព្រំដែនទៅកាន់តុលាការអន្តរជាតិ ICJ ដែលជាវិធីថ្លៃថ្នូរ ឈ្លាសវៃ ក្នុងការការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់យើង។, ៣- ចូលរួមផ្តល់ការគាំទ្រទាំងស្មារតីនិងសម្ភារៈជូនដល់វីរៈកងទ័ព និងកងកម្លាំងនៅជួរមុខតាមគ្រប់រូបភាព ក្នុងបុព្វហេតុខឿនការពារជាតិប្រជាជន។, ៤- រក្សាកិត្តិនាម និងលើកតម្លើងឧត្តមភាពនៃភាពជាម្ចាស់ស្របច្បាប់ លើបូរណភាពជាតិទឹកដី និងបង្ហាញឱ្យពិភពលោកឃើញថា យើងជាប្រជាជនខ្មែរស្រឡាញ់សន្តិភាព។ និងទី៥- រក្សាភាពថ្លៃថ្នូរ ភាពចាស់ទុំ ភាពទន់ភ្លន់ សុភាពរាបសារ មិនបង្កហេតុ មិនជ្រុលនិយម និងបញ្ជៀសឱ្យបាននូវបាតុភាពនានា ក៏ប៉ុន្តែមានភាពហ្មឺងម៉ាត់និងមិនទុកឱ្យបរទេសប្រមាថឡើយ។
ជាមួយគ្នានេះលោក ក៏បានបន្តថា ស្ថិតក្នុងសភាពការណ៍វិវត្តន៍ប្រែប្រួលឥតឈប់ឈរនេះ ពិតជាត្រូវការ ការចូលរួមចំណែកពីយើងទាំងអស់គ្នា ពីសាធារណជន បញ្ញវន្ត អ្នកប្រវត្តិសាស្ត្រ អ្នកច្បាប់ អ្នកវិភាគ អ្នកយុទ្ធសាស្ត្រព័ត៌មាន ប្រមូលផ្តុំនូវពុទ្ធិប្រាជ្ញា បង្កើតបានជាសំឡេងរួម ទស្សនៈគោលជំហររួម និងស្មារតីរួម។ ប្រជាជាតិដែលមានអារ្យធម៌ និងជាអាណាចក្រវប្បធម៌ដ៏អស្ចារ្យ យើងមិនអាចឱ្យពួកនិយមជ្រុលមួយក្តាប់តូច ដែលជា «ចោរ» កាឡៃប្រវត្តិសាស្ត្រ ភូតភរអន្តរជាតិនោះឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (4)
GNK DO777
· 06-10
😘😘😘
អូនតា លេខកូដ63230368
· 06-10
👌👌
កូដណែនាំ 91815366
· 06-09
👍👍
- 1
ទៅកាន់