បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-14

ក្រោមឆន្ទះស្មារតីខ្មែរតែមួយ នាំគ្នាំគាំទ្រផលិតផលខ្មែរ! សាមគ្គីចូលរួមចាប់ដៃគ្នាគាំទ្រផលិតផលផលិតឡើងនៅប្រទេសកម្ពុជា!

#ប្រទេសកម្ពុជា# #កូនខ្មែរ# #ផលិតផលខ្មែរ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្រុមហ៊ុនខ្មែរ#

1886

ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈរបស់កូនខ្មែរ មានផលិតផលចំនួន១៨មុខ ក្រោមម៉ាកសញ្ញាចំនួន៤គឺម៉ាកសញ្ញា វី-អាកទីវ, គ្រុឌ, វឌ្ឍនៈ, និងដ្រាហ្គិន មានផលិតផលទឹកពិសា, ភេសជ្ជៈកីឡាបំពេញជាតិទឹក, ភេសជ្ជៈប៉ូវកម្លាំង, ព្រមទាំងផលិតផលជាតិអាកុល សម្រាប់បំពេញតម្រូវការក្នុងស្រុក ដែលសុទ្ធសឹងតែប្រកបដោយគុណភាពខ្ពស់។

ជាមួយគ្នានេះ ក្រុមហ៊ុន វឌ្ឍនៈ ក៏ធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនលើឆាកអន្តរជាតិ ប្រកួតប្រជែងជាមួយផលិតផលជាច្រើននៅបរទេស ពិសេសបំផុតអាចប្រកួតប្រជែងជាមួយផលិតផលពីប្រទេស ក្នុងតំបន់អឺរ៉ុប ដោយបានបន្តលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកស្ទួយមុខមាត់ជាតិ និងកិតិ្តយសរបស់កម្ពុជាលើឆាកអន្តរជាតិ។​

ស្របជាមួយគ្នានេះ ក្រុមហ៊ុន វឌ្ឍនៈ ក៏បានសម្តែងការរីករាយ និងគាំទ្រក្នុងចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយនិងប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុក ដើម្បីឯករាជ្យភាពនិងចរន្តសេដ្ខកិច្ចជាតិកាន់តែរីកចម្រើនផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· 06-15

ដ👌👌

សហ្វីយ៉ា កំពូលស្នេហ៍

· 06-14

😯😯😯

  • 1
ទៅកាន់