
Harbor Property
· 2023-02-02
ក្រសួងទេសចរណ៍ត្រៀមរៀបចំព្រឹត្តិការណ៍ធំៗ ដើម្បីទាក់ទាញទេសចរណ៍ចិនឱ្យបាន១លាននាក់
#ថោង ខុន# #សង្គម# #ព័ត៌មានសង្គម# #ក្រសួងទេសចរណ៍# #ទេសចរណ៍ចិន#
5351
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សា លោក Du TianQiao នាយកប្រតិបត្តិសមាគមន៍សហប្រតិបត្តិការធុរៈកិច្ច និងពាណិជ្ជកម្មអន្តរជាតិចិន ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីផ្លាស់់ប្តូរយោបល់សំដៅជំរុញលំហូរទេសចរចិន-កម្ពុជា ពិសេសដើម្បីជំរុញ និងទាក់ទាញទេសចរចិន ឲ្យបានមួយលាននាក់នៅឆ្នាំ២០២៣នេះ។

បើតាមការគ្រោងទុក ភាគីទាំំងពីរនឹងសហការគ្នាត្រៀមរៀបចំព្រឹត្តការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាដូចជា ព្រឹត្តិការណ៍ម៉ារ៉ាតុង វាយកូនហ្គោល ជាពិសេសការសម្តែងក្បាច់គុណសៅលិញរបស់សាកលវិទ្យាល័យសៅលិញ រួមជាមួយ ក្បាច់គុនល្បុក្កតោរបស់កម្ពុជា(ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២) នៅមុនព្រឹត្តិការណ៍ SEA Games លើកទី៣២ នៅរាជធានីភ្នំពេញផងដែរ។
លើសពីនេះ ភាគីទាំងពីរក៏ត្រៀមរៀបចំវេទិកាធុរៈកិច្ចនិងវិនិយោគទេសចរណ៍កម្ពុជា-ចិន និងរៀបចំព្រឹត្តការណ៍តន្ត្រីកម្ពុជា-ចិន ដែលមានតារាល្បីៗរបស់ចិន និងកម្ពុជាចូលរួម ដែលអាចទាក់ទាញទេសចរចិនមកទស្សនា។
សូមបញ្ជាក់ថា ការដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាសរវាងកម្ពុជា និងចិន នឹងវិលមកភាពប្រក្រតីឡើងវិញ ក្នុងរង្វង់៣០% ទៅ៤០% បើធៀបទៅមុនវិបត្តិជំងឺកូវីដ-១៩ ឬឆ្នាំ២០១៩ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ បន្ទាប់ពីចិនបើកប្រទេសឡើងវិញ។ ការស្ទុះងើបឡើងវិញនៃចរាចរណ៍តាមផ្លូវអាកាសសម្រាប់ប្រទេសកម្ពុជា នឹងអាចកើតឡើងស្មើនឹងឆ្នាំ២០១៩ គឺនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ស្របទៅតាមនិន្នាការនៃការស្ទុះងើបឡើងវិញ របស់ពិភពលោក ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ។ នេះបើតាមលោក ស៊ីន ចាន់សិរីវុត្ថា មន្ត្រីជាន់ខ្ពស់អាកាសចរស៉ីវិល។

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង៦មុឺន តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: 096 7876 902 (Telegram)/ 066 886 633
WeChat: HB066886633
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (8)
Original legacy song
· 2023-02-03
👍👍👍
មិត្ត132677735
· 2023-02-03
😍
ឣាវី បាត់ដំបង
· 2023-02-03
👍👍
Thom banha 78
· 2023-02-03
ខ្មែរយើងអាចធ្វើបាន💪💪
Chhiv Vannak
· 2023-02-03
បងអូនជួយប្រាប់ផងចូលមើលអេដយ៉ាងមេចអត់ចេះចូលមើលផង🙏🙏🙏
កំដរអ្នកសេដ
· 2023-02-03
ក្រសួងទេសចរណ៍ត្រៀមរៀបចំព្រឹត្តិការណ៍ធំៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍។
មិត្ត1000042124
· 2023-02-02
😎😘😍
KH MOVIES
· 2023-02-02
hello 🤩
- 1
ទៅកាន់