
TNAOT News
· 05-09
ក្រោយប្រជាពលរដ្ឋផ្ដល់ព័ត៌មានមុខសញ្ញាគ្រឿងញៀន ពេលនេះសមត្ថកិច្ចបានក្របួចចាប់បានហើយ
#គ្រឿងញៀន# #ខេត្តកំពង់ស្ពឺ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
2901
កម្លាំងនគរបាលស្រុកស្រាវជ្រាវបង្រ្កាបមុខសញ្ញាគ្រឿងញៀនដែលប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានបានហើយ ដោយបានការយកចិត្ដទុកដាក់ខ្ពស់ពីសំណាក់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លេីការផ្ដល់-ទទួលព័ត៌មានតាមរយៈមហាជនមកកាន់ផេកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥។
កិច្ចប្រតិបត្តិការ ដោយកម្លាំងនគរបាលផ្នែក ប្រឆាំងបទល្មេីសគ្រឿងញៀនស្រុកសំរោងទង បានចុះស្រាវជ្រាវដោយសហការជាមួយ ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាហែង បានការធ្វើឃាត់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១នាក់ឃាត់នៅចំណុចភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៖ ឈ្មោះ មួង សុខុម ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន : ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៧ កញ្ចប់ (មធ្យម ១ កញ្ចប់,តូច ៦ កញ្ចប់),ទូរស័ព្ទដៃ ១គ្រឿង។
ជនសង្ស័យបានឆ្លេីយទទួលស្គាល់ថា កន្លងមកខ្លួនពិតជាបានចែកចាយជួញដូរថ្នាំញៀននៅក្នុងមូលដ្ឋានប្រាកដមែន ករណីខាងលើនេះកំលាំងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដេីម្បីបំពេញនីតិវិធីសាកសួរនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

បើអ្នកមានជំងឺប្រកាំង ហេតុអ្វីគ្រូពេទ្យឱ្យប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តទៅវិញ?

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

ជំហានខ្លះៗ ដើម្បីជំនះការលំបាក

យោបល់ទាំងអស់ (3)
មីឡា
· 05-12
👍👍
កូដណែនាំ 91815366
· 05-12
👌👌
អូនតា លេខកូដ63230368
· 05-11
👍👍
- 1
ទៅកាន់