បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-15

ដំណឹងរីករាយ! ការវះកាត់ដំបូងគេបង្អស់ជោគជ័យ សង្គ្រោះជីវិតដំរីញី “ជីក្លប់” អាយុ៤៥ឆ្នាំ នៅខេត្តសៀមរាប

#ក្រុមគ្រូពេទ្យ# #ដំរីញី# #NEW NEWS# #សង្គម# #ក្រុមបសុពេទ្យ# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#

2780

តាមរយៈកិច្ចសហការរវាងអង្គការសម្ព័ន្ធសត្វព្រៃ ជាមួយអ្នកជំនាញបសុពេទ្យអន្តរជាតិ ដេអេលេហ្វង់អង្គរខេត្តសៀមរាប (KROM DES ÉLEPHANTS D’ANGKOR) បានជួយសង្គ្រោះជីវិត “ជីក្លប់” ដែលជាដំរីស្រុកញីចូលនិវត្តន៍មួយក្បាល កំពុងរស់នៅជំរំដំរីព្រៃគូលែន ស្ថិតក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយធ្វើការវះកាត់យកកម្ទេចចែ ដែលជាប់នឹងសាច់ដ៏កម្រមួយ និងជោគជ័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ។តាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត ណាវ៉ាន នីថា រូប៉ាង (Navaneetha Roopan) ប្រធានក្រុមផែនការ និងវះកាត់ ការវះកាត់នេះពិតជាប្រថុយណាស់ នៅក្នុងតំបន់ព្រៃដាច់ស្រយាលដែលជាបញ្ហាប្រឈមផ្នែកបច្ចេកទេស និងដឹកជញ្ជូន ប៉ុន្តែក្រុមការងារសម្ព័ន្ធសត្វព្រៃ និងក្រុមការងារជំរំដំរីព្រៃគូលែន សហការគ្នាជាមួយក្រុមបសុពេទ្យអន្តរជាតិ បានវះយកបំណែកចែ ដែលបាក់ជាប់ក្នុងសាច់ដំរីចេញ ដោយជោគជ័យ។ក្នុងនាមស្ថាបនិក នៃជំរំដំរីព្រៃគូលែន លោក ពីយ៉ូត ដាវីដហ្សាយ៉ា បង្ហាញថា នេះជាប្រវត្តិសាស្ត្រមួយ នៃការថែទាំសត្វដំរីនៅក្នុងប្រទេសកម្ពុជា។ រូបលោក មានមោទនភាពខ្លាំងបំផុត ដែលបានធ្វើការជាមួយ ក្រុមសម្ព័ន្ធសត្វព្រៃ និងអ្នកឯកទេសបសុពេទ្យអន្តរជាតិ ដើម្បីជួយសង្គ្រោះសត្វដំរីញីមួយក្បាលនេះ។

គួរជម្រាបថា ការវះកាត់ និងព្យាបាលដល់ដំរីញី ឈ្មោះ “ជីក្លប់” គឺជាការវះកាត់លើដំបូង ដែលមានការចូលរួមពីក្រុមគ្រូពេទ្យអន្តរជាតិ មានឯកទេសបសុពេទ្យ មកពីប្រទេសអាហ្វ្រិកខាងត្បូង ឥណ្ឌា សិង្ហបុរី និងប្រទេសថៃ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· 06-16

🙏🙏🙏

សហ្វីយ៉ា កំពូលស្នេហ៍

· 06-15

ពិតជាល្អខ្លាំងណាស់។

  • 1
ទៅកាន់