បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-19

អស្ចារ្យណាស់! សៀវភៅម្ហូប«កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» ទទួលបានពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ

#ប្រាក់ សុខុន# #NEW NEWS# #សៀវភៅម្ហូប# #សង្គម# #ព័ត៌មានសង្គម#

2916

សៀវភៅម្ហូប “កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» ដែលរៀបចំ និងចងក្រងដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ” (Special Award of the Jury)ពី Gourmand Awards លើកទី៣០ នៅក្នុងកម្មវិធី Cascais World Food Summit ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងលីសស្យាន ប្រទេសព័រទុយហ្គាល់ ដោយមានអ្នកចូលរួមរាប់រយនាក់ មកពីប្រមាណ ២០០ប្រទេស។

សៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» ត្រូវបានប្រកាសចេញផ្សាយជាផ្លូវការ ដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងបន្តផ្សព្វផ្សាយ និងលើកកម្ពស់កេរដំណែលសិល្បៈ ម្ហូបខ្មែរដែលជាផ្នែកមួយនៃយុទ្ធនាការការទូតអាហារ ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច របស់កម្ពុជា។

សៀវភៅម្ហូបនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងបន្ទាប់ពីភាពជោគជ័យដ៏ត្រចះត្រចង់របស់ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» ដែលទទួលបានពានរង្វាន់អន្តរជាតិចំនួន ៤ រួមមាន -សៀវភៅម្ហូបអាស៊ីល្អដាច់គេ ឆ្នាំ២០២១ និង ឆ្នាំ២០២២ សៀវភៅម្ហូបឆ្នើមដែលរៀបរៀងដោយ ថ្នាក់ដឹកនាំនៃរដ្ឋ” ឆ្នាំ២០២២ និង «ពាន់រង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក-ឆ្នាំ២០២៣។

សៀវភៅនេះ បានចងក្រងមុខម្ហូប និងបង្អែម ៣៨មុខ ដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរទូទៅ ពានរង្វាន់មួយនេះ គឺជាសមិទ្ធផលថ្មីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចបន្តខិតខំប្រឹង ប្រែងចូលរួមលើកកម្ពស់កិត្យានុភាពជាតិ និងដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការ ប្រែក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់កម្ពុជាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់