
Mach:
· 2019-03-31
អ្នកវិទ្យាសាស្ត្រមួយក្រុមបានអះអាងថា ផឹកស្រា១ដបក្នុងមួយសប្តាហ៍ ស្មើនឹងការជក់បារី ១០ ដើម ដែលអាចប្រឈមនឹងជំងឺមហារីកនៅថ្ងៃមុខ
0
ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ការទទួលទានស្រាក្រហម ឬស មួយដបក្នុងមួយសប្តាហ៍ បង្កើនហានិភ័យនៃជំងឺមហារីក ហើយវាមានបរិមាណស្មើនឹងការជក់បារីរហូតដល់១០ដើម។ នៅក្នុងការសិក្សាជំហានដំបូងមួយ ក្រុមស្រាវជ្រាវបានប្រៀបធៀបគ្រោះថ្នាក់នៃការជក់បារីទៅនឹងការផឹកស្រាច្រើន ហើយពួកគេបានរកឃើញថា បុរសផឹកស្រាក្រហម ១ដប/សប្តាហ៍ ស្មើនឹងការជក់បារី ៥ដើម ខណៈស្រ្តីដែលផឹកស្រាក្រហម ១ដប/សប្តាហ៍ ស្មើនឹងការជក់បារីរហូតដល់ ១០ដើម ពោលគឺស្ត្រីរងហានិភ័យខ្ពស់ជាងបុរស។
ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ និង មន្ទីរពេទ្យ Southampton (UHSFT) សាកលវិទ្យាល័យ Bangor និងសាកលវិទ្យាល័យ Southampton បានរួមដៃគ្នាក្នុងការសិក្សាមួយនេះ។ ហើយបើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត BioMedCentral Public Health វេជ្ជបណ្ឌិតអ្នកស្រី Theresa Hydes និងក្រុមរបស់គាត់ បានប៉ាន់ប្រមាណថា បុរស ១០នាក់ ក្នុងចំនោម ១,០០០នាក់ ខណៈស្ត្រីមានរហូតដល់ ១៤នាក់ ក្នុងចំណោម ១.០០០នាក់ នឹងមានជំងឺហានិភ័យជំងឺមហារីកនៅពេលណាមួយក្នុងជីវិតរបស់ពួកគេ ពីការផឹកស្រាក្រហម ១ដប/សប្តាហ៍។
ភាគច្រើននៃបុរសដែលចូលចិត្តផឹកស្រាត្រូវបានគេរកឃើញថា នឹងប្រឈមមុខនឹងមហារីកក្រពះពោះវៀន ខណៈដែលស្រ្តីមានហានិភ័យខ្ពស់បំផុតពីមហារីកសុដន់។ ភាគរយគ្រោះថ្នាក់មានកាន់តែខ្ពស់ប្រសិនបើពួកគេផឹកស្រា (wine) លើសពី ៣ដប ឬ ១០កែវធំ រៀងរាល់សប្តាហ៍ ពោលគឺស្ត្រី ៣៦នាក់ និងបុរស ១៩នាក់ ក្នុងចំណោម ១.០០០នាក់ នឹងមានហានិភ័យពីជំងឺមហារីណាមួយនៅពេលខាងមុខ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia

ទោះស្រឡាញ់ប្ដីប៉ុណ្ណាក៏ដោយ កុំរៀបការធ្វើជាកូនក្រមុំក្នុងគ្រួសារទាំង៣នេះ

ពាក្យអពមង្គល! ចំណាំមើលទៅ បើយាយតានិយាយពាក្យទាំងនេះទៅកាន់ចៅៗ ថ្ងៃមុខទៅច្បាស់ជាវិនាស

អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

យោបល់ទាំងអស់ (0)
គ្មានយោបល់