បង្ហោះផ្សាយ

ខ្មែរ

Srey Leak

· 2019-04-04

ប្រញាប់ទៅឆេងម៉េង បើកបររថយន្តធ្លាក់ផ្លូវស្លាប់ពីរនាក់ របួសធ្ងន់២នាក់

0

ខេត្តក្រចេះ ៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៣ ខែមេសា នៅលើកំណាត់ផ្លូវជាតិលេខ ៧ ស្ថិតក្នុងភូមិអូរតាមឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

សេចក្តីរាយការណ៏ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ  2AR-5893 បើកបរយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលរថយន្ដបើកមកដល់កន្លែងកើតហេតុ ក៏រេចង្កូតធ្លាក់ខុសផ្លូវ ចូលទៅក្រោមស្ពានឈើ សម្រាប់ឆ្លងចេញចូលផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសបាក់ដៃ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះ៤នាក់ មានពីនាក់ស្លាប់នៅកន្លែងកើតហេតុម្នាក់ឈ្មោះ ឌិន ឌីណា ភេទប្រុស នឹងម្នាក់ទៀតឈ្មោះ ឌឹន ម៉េងហ៊ាង ភេទប្រុស។

ចំណែកអ្នករងរបួសឈ្មោះហឹម សុផា ភេទប្រុស រងរបួសស្រាល នឹងឈ្មោះ ខុន សុផល ភេទស្រី បានរងរបួសស្រាលដែរ ។

បើតាមការបញ្ជាក់ពីជនរងគ្រោះនោះ ថាពួកគេរស់នៅក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បាននាំគ្នាក្នុងគោលបំណង ទៅឆេងម៉េង នៅឯខេត្តរតនគិរី លុះមកដល់ចំណុចខាងលើនេះ ក៏បានជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ម្ដង៕បញ្ញា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស